លោក មាស ចាន់ណា បង្ហើបពីកង្វល់មួយ ខណៈ MCL ជិតដំណើរការវិញ

25 Jun 2020 16:43

866

Share :


ខណៈការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ ជិតបន្តដំណើរការសាជាថ្មី នាពេលឆាប់ៗខាងមុខ លោក មាស ចាន់ណា គ្រូបង្គោលក្លិបណាហ្គាវើលដ៍ កំពុងជួបរឿងមិនសូវសប្បាយចិត្តខ្លះៗ ព្រោះកូនក្រុមមួយចំនួនមានបញ្ហារបួស។ 

របួសដែលកើតឡើងអំឡុងការប្រកួតមិត្តភាពថ្មីៗនេះត្រូវបានលោក មាស ចាន់ណា ចាត់ទុកជាឧបសគ្គដល់ការត្រៀមសម្រាប់ MCL  ពិសេសការប្រកួតជាលើកដំបូង ក្រោយផ្អាកជិតជាង៣ខែ ដែលត្រូវជួបជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

លោក មាស ចាន់ណា ពន្យល់ ៖”ការត្រៀមខ្លួនរបស់យើងមិនសូវបានល្អប៉ុន្មានទេមួយរយៈចុងក្រោយនេះ កីឡាករពីរបីនាក់មានរបួស ជាពិសេសកីឡាករបរទេស អ៊ីចឹងពិតជាលំបាកសម្រាប់យើងយើង។ យើងរបួសពេលប្រកួតសមជាមួយក្រុមផ្សេង អ៊ីចឹងអាចប៉ះពាល់ដល់តាក់ទិចក្រុម។”។ 

គិតមកទល់ពេលនេះ លោក មាស ចាន់ណា ឲ្យដឹងថា ការត្រៀមខ្លួនរបស់កូនក្រុមបានពីចន្លោះ៧០ទៅ៨០ភាគរយហើយ។ លោកសង្ឃឹមថា កូនក្រុមដែលកំពុងជួបបញ្ហារបួសនឹងធូរស្បើយទាន់ការប្រកួតសប្ដាហ៍ទី៦ខាងមុខ។

គួរដឹងដែរថា ណាហ្គាវើលដ៍ ឆ្លងកាត់ការប្រកួត MCL 2020 បាន៤លើក ដោយឈ្នះ២ និង ស្មើ២ មាន៨ពិន្ទុ ឈរលេខ៦។ ជំនួបជាមួយ Army នឹងប្រព្រឹត្តទៅនៅស្តាតចាស់ ថ្ងៃអាទិត្យ ទី០៥ ខែកក្កដា វេលាម៉ោង៦ល្ងាច៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania