ខ្សែប្រយុទ្ធឆ្នើមរបស់កែបត្រូវអវត្តមានដល់ដាច់រដូវកាល២០២០

21 Jul 2020 12:47

1553

Share :


ខ្សែប្រយុទ្ធ ទេព ស៊ើហ្វីអ៊ី ប្រាប់ CNCC ថា នឹងអវត្តមានពីការប្រកួតនានារបស់ក្រុមជម្រើសខេត្តកែបក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០២០ ពោលទាំងដំណាក់កាលថ្នាក់ជាតិ ព្រោះមិនទាន់ធូរស្បើយពីរបួសនៅឡើយ។

កីឡាករឆ្នើមរកបាន១២គ្រាប់ពីការប្រកួតថ្នាក់ខេត្តកន្លងមក មិនបានបង្ហាញខ្លួនឲ្យកែបទេកាលជើងទីមួយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាញ់ត្បូងឃ្មុំ ២ទល់នឹង១ កាលសប្ដាហ៍មុន។ គេថា ត្រូវសម្រាកដល់៦ខែ ដោយសារអាការៈរបួសសល់ពីជំនួបកំពង់ឆ្នាំងនៅឈឺនៅឡើយ។

ស៊ើហ្វីអ៊ី បញ្ជាក់ “៖ខ្ញុំស្តាយខ្លាំងបំផុតដែលមិនអាចជួយក្រុមក្នុងជើងទី២ ដោយសារបញ្ហារបួសខ្ញុំនៅឈឺ មិនទាន់ជា ប្រហែលជាមិនអាចលេងបានទេ រហូតដល់ចប់រដូវកាលពានរង្វាន់សម្តេចតេជោ ហ៊ុនសែន រដូវកាល២០២០នេះ។ ពេទ្យឲ្យសម្រាក៦ខែ។”

គួររំឭកថា ទេព ស៊ើហ្វីអ៊ី បានរងរបួសឆ្អឺងជំនីពីការប៉ះទង្គិចគ្នាជាមួយកីឡាករកំពង់ឆ្នាំង ក្នុងការប្រកួតវគ្គ៨ក្រុម ជើងទីពីរ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។ បច្ចុប្បន្ន គេកំពុងនាំមុខលើតារាង Top Scorer ថ្នាក់ខេត្ត ដោយមាន១២គ្រាប់។ 

ក្រុមជម្រើសខេត្តកែបនឹងទទួលត្បូងឃ្មុំសម្រាប់ជើងទីពីរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត នៅថ្ងៃពុធ ទី២២ ខែកក្កដា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania