កម្ពុជានឹងមានពីរកៅអីនៅ AFC Cup ចាប់ពីឆ្នាំ២០២១តទៅ

21 Jul 2020 18:11

3267

Share :


ក្លិបបាល់ទាត់នៅកម្ពុជាចំនួនពីរនឹងមានសិទ្ធិចូលរួមការប្រកួតពានរង្វាន់ AFC Cup ចាប់ពីរដូវកាល២០២១តទៅ ខុសពីសព្វដងដែលទទួលបានត្រឹមកន្លះកៅអី ពោលគឺត្រូវឆ្លងកាត់វគ្គ Play-Off ជាមុនសិន មុនចូលដល់វគ្គចែកពូលសន្សំពិន្ទុ។ 

សម្រាប់ពីរកៅអីនោះ គឺមួយកៅអីត្រូវចូលទៅកាន់វគ្គចែកពូលដោយស្វ័យប្រវត្តិ ដែលបានទៅលើក្លិបណាមួយឈ្នះជើងឯក Metfone Cambodian League និងមួយកៅអីទៀតសម្រាប់ក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ តែត្រូវឆ្លងកាត់វគ្គ Play-Off ជាមុនសិន។ 

យ៉ាងណាដើម្បីទទួលបានកៅអីទៅកាន់ការប្រកួតកម្រិតទ្វីបនេះ បេក្ខជនទាំងអស់ត្រូវបំពេញបានលក្ខខណ្ឌអាជ្ញាបណ្ណក្លិបអន្តរជាតិជាមុន ឬ AFC Club Licensing 2020។ ក្នុងករណីមិនអាចបំពេញបានទេ សិទ្ធិចូលរួមនឹងត្រូវប្រគល់ទៅឲ្យក្រុមស្ថិតនៅចន្លោះលេខពីរដល់លេខ៦នៃក្របខណ្ឌ MCL។ ដោយឡែកសម្រាប់ក្រុមណាមួយដែលឈ្នះទាំង MCL និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ នោះកៅអីវគ្គ Play-Off ត្រូវផ្ដល់ក្រុមរងជើងឯកលីគកំពូល។ 

គួរបញ្ជាក់ថា ក្លិបព្រះខ័នរាជស្វាយរៀងកំពុងប្រកួតប្រជែងនៅវគ្គ Play-Off រដូវកាល២០២០នេះ ដោយស្ថិតនៅពូល G។

សូមរំឭកដែរថា កម្ពុជាទទួលបានសិទ្ធិចូលរួមការប្រកួតពានរង្វាន់ AFC Cup លើកដំបូងនៅឆ្នាំ២០១៧៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania