លោក គឹម ភក្ដី "ខ្ញ៉ំចង់ឲ្យបឹងកេតរកគ្រូបង្វឹកល្អជាងនេះ"

26 Jul 2020 10:53

2702

Share :


ឆ្លើយតបទៅសំណួរថាតើប្រសិនបើបឹងកេតចង់ឲ្យកាន់តំណែងជាគ្រូបង្កោលពេញសិទ្ធិក្នុងករណីអាចនាំក្រុមលើកពាន Metfone Cambodian League 2020 លោក គឹម ភក្ដី ដែលជាគ្រូបណ្ដោះអាសន្ន អះអាងចង់បន្តការងារស្នូលជានាយកបច្ចេកទេសជាង និងជំរុញក្រុមរិះរកគ្រូបង្វឹកណាមានកម្រិតកាន់តែខ្ពស់។

បុរសកាន់ A-License ទទូចថា ចង់ឃើញបឹងកេតមានគ្រូកម្រិតខ្ពស់ជាងលោកដើម្បីមានលទ្ធភាពអភិវឌ្ឍក្រុម ជាពិសេសយុជនបានប្រសើរជាងនេះ។

លោក គឹម ភក្ដី ពន្យល់ "និយាយត្រង់ទៅ ខ្ញ៉ំនៅតែចង់ធ្វើជាអ្នកបច្ចេកទេស ចង់ធ្វើការផ្នែកនេះទៀត។ យើងចង់ជំរុញក្លិបរកគ្រូកាន់តែមានកម្រិតខ្ពស់ មានសមត្ថភាពអភិវឌ្ឍកីឡាករវ័យក្មេងយើងឈានទៅកម្រិតអន្តរជាតិ។ នេះជាអ្វីដែលខ្ញ៉ំរំពឹងទុក។"

គួរដឹងដែរថា លោក គឹម ភក្ដី បានចូលរួមជាមួយបឹងកេតក្នុងនាមនាយបច្ចេកទេសកាលដើមឆ្នាំ២០១៩ និងត្រូវបានថ្នាក់ដឹកនាំជ្រើសរើសឲ្យដឹកនាំជាគ្រូបណ្ដោះអាសន្នជំនួសលោក APISIT IM AMPHAI ដែលបានវិលទៅប្រទេសថៃវិញកាលខែមិថុនា២០២០។

៣ប្រកួតនៅ Metfone Cambodian League 2020 ចាប់តាំងពីដំណើរការឡើងវិញក្រោយផ្អាកបណ្ដោះអាសន្ន បឹងកេត ឈ្នះទាំង៣។ នៅរសៀលថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ពួកគេស្វាគមន៍ភ្នំពេញក្រោន នៅ Cambodia Airways Stadium៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania