អាស៊ីអឺរ៉ុបកំពុងផ្ដោតបន្ថែមលើក្រុមយុវជន និងក្រុមនារី
28 Jul 2020 10:00 1373

ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតកំពុងតែផ្ដោតបន្ថែមលើការអភិវឌ្ឍធនធានយុវជននានា និងក្រុមនារីដើម្បីត្រៀមចូលរួមការប្រកួតដណ្ដើមជើងឯកដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានាពេលខាងមុខ។ 

ចំពោះធនធានដែលត្រូវបានជ្រើសរើសវិញ លោក ផេង ចន្នា អ្នកចាត់ការក្លិបតំណាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបខាងលើសង្កត់ធ្ងន់ថា ភាគច្រើនជាក្មេងៗរស់នៅក្បែរកីឡដ្ឋាន AEU Sport Park តែម្ដង។ 

លោក ផេង ចន្នា ឲ្យដឹងបែបនេះ “៖ ដូចអ្វីដែលយើងលើកឡើងពីដើមឆ្នាំអ៊ីចឹង គឺក្លិបអាស៊ីអឺរ៉ុបយូណាយធីតយើង បានរៀបចំជាគម្រោងមូលដ្ឋានគ្រឹះនៃបាល់ទាត់ដើម្បីជួយពង្រឹងវិស័យកីឡាបាល់ទាត់ក្នុងស្រុកដោយផ្តោតពីយុវជន U13 U16 U18 និងបាល់ទាត់នារីជាដើម និងជាពិសេសក្មេងៗដែលរស់នៅជិតៗមូលដ្ឋានកីឡដ្ឋានរបស់យើងដើម្បីផ្តល់ឱកាសឲ្យពួកគាត់ ហើយមិនត្រឹមតែហ្វឹកហាត់បាល់ទាត់ទេ ប៉ុន្តែយើងក៏បានត្រៀមវគ្គផ្សេងៗដូចជាវគ្គចំណេះដឹងទូទៅ វគ្គភាសាអង់គ្លេស វគ្គកុំព្យូទ័រ។"

ពាក់ព័ន្ធនឹងការរៀបចំនាពេលបច្ចុប្បន្ន លោក ផេង ចន្នា បញ្ជាក់ថា មិនទាន់បានល្អទេ ដោយសារជំងឺ COVID 19 ដោយបានត្រឹមតែរៀបចំការហ្វឹកហាត់ទៅតាមក្រុមនីមួយៗដើម្បីត្រៀមប្រកួតពានរង្វាន់ខាងមុខនេះ និងគម្រោងផ្សេងៗទៀតលើកមកសិក្សាឡើងវិញដើម្បីត្រៀមនៅរដូវកាលក្រោយ។ 

គួរដឹងដែរថា កម្មវិធីបណ្ដុះបណ្ដាលយុវជននេះក៏ជាផ្នែកនៃមូលនិធិ AEU ឬ AEU Foundation ដែលរួមកម្មវិធីបង្ហាត់បាល់ទាត់ខ្លីៗ (Football Clinic) និងការផ្សព្វផ្សាយពីកីឡាករជាដើម៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania