វគ្គ១៦ក្រុមពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០២០ ចាប់គូថ្ងៃសុក្រនេះ

30 Jul 2020 19:32

1681

Share :


គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នឹងរៀបចំពិធីចាប់គូសម្រាប់វគ្គ១៦ក្រុមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០២០ នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា នាពហុកីឡដ្ឋានជាតិ វេលាម៉ោង១០ព្រឹក ដោយមានការចូលរួមពីតំណាងក្លិប និងក្រុមនីមួយៗ។

ក្រុមជើងឯកថ្នាក់ខេត្ត ២០២០ ព្រៃវែង, ក្រុមជើងឯករងត្បូងឃ្មុំ, ក្រុមលេខ៣កែប និងក្រុមលេខ៤សៀមរាបនឹងចូលរួមវគ្គ១៦ក្រុមថ្នាក់ជាតិនេះជាមួយក្លិបចំនួន១២ផ្សេងទៀតពីក្របខណ្ឌ Metfone Cambodian League ដោយលើកលែងតែយុវជនសាលាបាល់ទាត់ជាតិបាទី ដែលមិនប្រកួតឡើយ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២០នេះ ឈានចូលដល់ឆ្នាំទី១៤ហើយ។ 
ការប្រកួតវគ្គ១៦ក្រុមនឹងចាប់ផ្ដើមពីថ្ងៃទី១២ និង១៣ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា។ ក្លិបបឹងកេត គឺជាក្រុមការពារតំណែងជើងឯក។ 

ដោយឡែក ការប្រកួតថ្នាក់ខេត្ត ២០២០ ដែលដំណើរការតាំងពីខែកុម្ភៈ បានបញ្ចប់ទៅកាលថ្ងៃពុធ ទី២៩ ខែកក្កដា ដែលតំណែងជើងបានទៅលើជម្រើសខេត្តព្រៃវែង តាមរយៈជ័យជម្នះ១ទល់នឹង០លើក្រុមជើងឯក២០១៩ ត្បូងឃ្មុំ។ ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើខេត្តកែប ដែលបានផ្ដួលសៀមរាប៣ទល់នឹង០៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania