លទ្ធផលចាប់គូវគ្គ១៦ក្រុមសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០២០

31 Jul 2020 12:02

488

Share :


គូប្រកួតដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ រដូវកាល២០២០ វគ្គ១៦ក្រុម ថ្នាក់ជាតិ បានចេញមកហើយនៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា នេះ ក្រោយពិធីចាប់គូដែលរៀបចំឡើងដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។

គួរបញ្ជាក់ថា ក្នុងការប្រកួតវគ្គ១៦ក្រុមថ្នាក់ជាតិមានការចូលរួមពីក្លិបចំនួន១២ពីក្របខណ្ឌ Metfone Cambodian League ដោយលើកលែងតែយុវជនសាលាបាល់ទាត់បាទីអាយុក្រោម១៨ឆ្នាំ ប្រជែងជាមួយក្រុមជម្រើសខេត្តចំនួន៤ដែលឡើងពីថ្នាក់ខេត្ត គឺព្រៃវែង, ត្បូងឃ្មុំ, កែប និងសៀមរាប។ 

ដំណាក់កាលថ្នាក់់ជាតិនេះចាប់ផ្ដើមពីថ្ងៃទី១២ និង១៣ ខែសីហា ប្រកួតពីរជើង និងដំណើរការរហូតដល់វគ្គផ្ដាច់ព្រ័ត្រថ្ងៃទី២៧ ខែវិចិ្ឆកា ខណៈបឹងកេត គឺជាក្រុមការពារតំណែងជើងឯក។ 

គួរដឹងដែរថា ពិធីចាប់គូវគ្គ១៦ក្រុមថ្នាក់ជាតិ ធ្វើឡើងពីរថ្ងៃបន្ទាប់ចប់ដំណាក់កាលថ្នាក់ខេត្ត កាលថ្ងៃពុធ ទី២៩ ខែកក្កដា ដែលតំណែងជើងឯកបានទៅលើខេត្តព្រៃវែង ក្រោយឈ្នះក្រុមជើងឯកថ្នាក់ខេត្ត២០១៩ ត្បូងឃ្មុំ ដោយលទ្ធផល១ទល់នឹង០។ 

ចំណែកលេខ៣បានទៅលើខេត្តកែប ដែលឈ្នះសៀមរាប៣ទល់នឹង០។ ជាលទ្ធផលពីការចាប់គូវគ្គ១៦ក្រុមថ្នាក់ជាតិ ២០២០ មានដូចខាងក្រោម ៖

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania