ម្ចាស់ជ័យលាភីរង្វាន់ឯកត្តជនពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០

31 Jul 2020 15:09

2108

Share :


ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ខេត្ត) បានបញ្ចប់ហើយកាលថ្ងៃពុធ ទី២៩ ខែកក្កដា ដែលតំណែងជើងឯកបានទៅលើក្រុមបាល់ទាត់ខេត្តព្រៃវែង តាមរយៈជ័យជម្នះ ១ ទល់នឹង ០ លើក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ នាពហុកីឡដ្ឋានជាតិ។ ក្នុងថ្ងៃផ្ដាច់ព្រ័ត្រនោះដែរ ក៏មានការប្រគល់រង្វាន់ឯកត្តជនដល់គ្រូបង្វឹកល្អ អ្នកចាំទីល្អ និងកីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ប្រចាំរដូវកាល២០២០ ថ្នាក់ខេត្ត។ 

ក្នុងនោះ គ្រូបង្វឹកល្អ (ថ្នាក់ខេត្ត) បានទៅលើលោក Matthew Sinclair របស់ខេត្តព្រៃវែង។ 
គ្រូបង្វឹកកាន់ UEFA A-License មកពីអង់គ្លេសត្រូវបានជ្រើសរើសដោយសារគុណសម្បត្តិដឹកនាំក្រុម ទទួលបានតំណែងជើងឯកនៅឆ្នាំ២០២០នេះ។ អ្វីកាន់តែពិសេសេនោះ គឺក្រុមបាល់ទាត់ខេត្តព្រៃវែងមិនដែលស្គាល់បរាជ័យឡើយតាំងពីវគ្គចែកពូលដល់ថ្ងៃផ្ដាច់ព្រ័ត្រ។ 

ចំណែកស្បែកជើងមាស សម្រាប់កីឡាករទាត់បាល់ចូលទីច្រើនជាងគេបានទៅលើខ្សែប្រយុទ្ធ ទេព ស៊ើហ្វីអ៊ី ដែលរកបាន ១២គ្រាប់។ ម្ចាស់ជ័យលាភីស្បែកជើងមាស (ថ្នាក់ខេត្ត) គឺកីឡាករឆ្នើមប្រចាំជម្រើសខេវត្តកែបបង្ហាញខ្លួនបាន ៧ប្រកួតទាំងក្នុង និងក្រៅដី ហើយការប្រកួតដែលរកបានច្រើនជាងគេ គឺប៉ះកំពង់ឆ្នាំង ដោយបាន៣គ្រាប់ម្នាក់ឯង។ គេត្រូវបានប្រដេញដោយ គី រីណា របស់ព្រៃវែង ដែលរកបាន៨គ្រាប់ និងខ្សែប្រយុទ្ធត្បូងឃ្មុំ វ៉ាហេទ ហាំហ្វា រកបាន៧គ្រាប់។

ជាចុងក្រោយគឺ រង្វាន់ស្រោមដៃមាស (ថ្នាក់ខេត្ត) សម្រាប់អ្នកចាំទីល្អដែលបានទៅលើកីឡាករ វីរៈ ដារ៉ា។ អ្នកចាំទីពាក់អាវលេខ២២ របស់ក្រុមព្រៃវែងរូបនេះចូលលេងបាន ៨ប្រកួត (សរុប៧៦៦នាទី) របូតគ្រាប់បាល់៥គ្រាប់។ ដោយការលេងសហការគ្នានៅលើទីលានបានល្អធ្វើឱ្យ វីរៈ ដារ៉ា ជាចំណែកដ៏សំខាន់មួយក្នុងការជួយក្រុមខេត្តព្រៃវែងបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ថែមទាំង នៅវគ្គផ្តាច់ព្រ័ត្របានជួយដល់ក្រុមខ្លួនមិនឱ្យក្រុមខេត្តត្បូងឃ្មុំទាត់បាល់ចូលទីរបស់ខ្លួន ដោយលទ្ធផលពេញម៉ោង ក្រុមខេត្តព្រៃវែង១ ទល់នឹង ០ក្រុមខេត្តត្បូឃ្មុំ ហើយធ្វើឱ្យក្រុមបាល់ទាត់ខេត្តព្រៃវែងទទួលបានជើងឯក ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ខេត្ត) ក្នុងរដូវកាលនេះ  ដែលខណៈកីឡាករចាំទី សំអាត រ៉ាវី របស់ក្រុមខេត្តត្បូងឃ្មុំ ដែលលេង៩ប្រកួត (សរុប៨៦៧នាទី) របូតគ្រាប់បាល់៨គ្រាប់៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania