ប្រាក់ ចាន់រតនា ថា ថ្នាក់ដឹកនាំសូលទីឡូយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍយុវជន

05 Aug 2020 15:48

955

Share :


នៅរដូវកាល២០២០ សូលទីឡូអង្គរហាក់មិនសូវទទួលបានលទ្ធផលល្អឡើយពីការប្រកួតក្របខណ្ឌ Metfone Cambodian League ៩លើកកន្លងមក ដោយឈ្នះត្រឹមមួយលើក ស្មើមួយលើកប៉ុណ្ណោះ មាន៤ពិន្ទុស្ថិតនៅលេខ១២។

ពាក់ព័ន្ធនឹងលទ្ធផលមិនសមប្រកបនេះ ខ្សែប្រយុទ្ធ ប្រាក់ ចាន់រតនា សមាជិកក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ប្រាប់ CNCC ថា ដោយសារតែថ្នាក់ដឹកនាំចង់ផ្ដល់ឱកាសដល់កីឡាករក្មេងៗបញ្ចេញសមត្ថភាព ក្នុងន័យអភិវឌ្ឍធនធានសម្រាប់ប្រទេសជាតិ។

កីឡាករសម្បូរបទពិសោធខាងលើបញ្ជាក់លម្អិត “៖គោលការណ៍ក្លិបខ្ញុំ លទ្ធផលក៏គិតដែរ តែគោលដៅធំបំផុត គឺអភិឌ្ឍក្មេងៗដើម្បីជម្រើសជាតិរបស់យើង អ៊ីចឹងគាត់ដាក់ក្មេងៗលេងច្រើន។ គ្រប់ប្រកួតចូល៧០ភាគរយហើយ ដូចការពារអីសុទ្ធតែក្មេងៗដែលទទួលបានឱកាសបញ្ចេញសមត្ថភាព។”

អតីតសមាជិកក្លិបណាហ្គាវើលដ៍ពន្យល់ថា ការសម្រេចចិត្តចូលរួមជាមួយសូលទីឡូអង្គរ ក៏ក្នុងគោលបំណងចង់ចែករំលែកបទពិសោធដល់កីឡាករក្មេងៗ និងជួយពួកគេវិវឌ្ឍខ្លួនកាន់តែល្អនាពេលខាងមុខ។  

គួររំឭកថា សូលទីឡូអង្គរ ដែលត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១៦ បានឡើងទៅកាន់ក្របខណ្ឌ Metfone Cambodian League រដូវកាល២០១៨ និងបញ្ចប់នៅចំណាត់ថ្នាក់១០។ នៅឆ្នាំ២០១៩ ពួកគេទទួលបានចំណាតថ្នាក់លេខ៨៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania