គ្រូ EDC បង្ហើបពីការព្រួយបារម្ភ និងក្ដីរំពឹងក្នុងពានសម្ដេចតេជោ ហ៊ុន សែន

10 Aug 2020 12:09

1053

Share :


ដោយសារតែក្រុមខ្លួនផ្ដោតប្រើតែកូនក្រុមខ្មែរទាំងស្រុង លោក មាស សំអឿន គ្រូបង្គោលក្លិបអគ្គិសនីកម្ពុជា យល់ឃើញថា ការប្រកួតប្រជែងជាមួយក្រុមឯទៀតក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងមិនមានគម្លាតពីក្រុមឯទៀតខ្លាំងទេ។ 

គ្រូបង្វឹកក្រុមតំណាងអង្គភាពអគ្គិសនីស្វយ័តកម្ពុជាលើកឡើងបែបនេះ “៖បើលេងលីគសម្ពាធច្រើន ព្រោះក្លិបផ្សេងៗមានបរទេស តែបើពានសម្ដេចវិញ ខ្ញុំអាចនិយាយថា ៨-១០ឬ១៨-១៩ អ៊ីចឹងទៅ មិនឃ្លាតឆ្ងាយពីគ្នាពេកទេ។ ខ្ញុំគិតថា លទ្ធផលអាចនឹងល្អសម្រាប់ក្រុមពួកខ្ញុំនៅពានសម្ដេចតេជោ ហ៊ុន សែន។”

ដោយឡែក លោក មាស សំអឿន ក៏មានការព្រួយបារម្ភជុំវិញកត្តាកម្លាំង ដោយមានតែកីឡាករក្នុងស្រុក ខណៈការប្រកួតធ្វើឡើងកៀកៗគ្នា ដូច្នេះប្រសិនបើមានកូនក្រុមជួបបញ្ហារបួស នោះនឹងពិបាកមិនខាន។

អតីតគ្រូបង្វឹកបៀលប្រាយយូណាយធីត និងវេស្ទើនភ្នំពេញបន្ថែម “៖បើនិយាយពីសម្ពាធ គឺសម្ពាធហើយ ដោយសារលេងជាប់គ្នាពេក។ ថ្ងៃចន្ទមានតែសម្រួលតិចតួច ហើយថ្ងៃអង្គារប្រមូលកម្លាំងឡើងវិញ ដល់ថ្ងៃពុធ យើងលេងពានសម្ដេចទៀត។ អ៊ីចឹងហើយបានជាពេលលេងលីគចុងក្រោយតទល់សូលទីឡូហ្នឹង គឺយើងលេងដោយប្រយ័ត្នបំផុត ការពារប៉ះទង្គិចដៃជើង ដើម្បីត្រៀមពានសម្ដេច។ បើយើងមានរបួសកីឡាករណា ប្រាកដជាបញ្ហា ព្រោះយើងមានត្រឹមមួយគ្រប់ៗដើម្បីលេងអ៊ីចឹងណា។”

គួរដឹងដែរថា អគ្គិសនីកម្ពុជា ត្រូវជួបជាមួយណាហ្គាវើលដ៍ នៅថ្ងៃពុធ ទី១២ ខែសីហា វេលាម៉ោង៦ល្ងាច នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) មុនប៉ះគ្នាជាថ្មីសម្រាប់ជើងទីពីរ នៅថ្ងៃពុធ ទី១៩ ខែសីហា កីឡដ្ឋាន EDC៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania