កីឡាករកែបប្ដេជ្ញាមិនឲ្យរបូតច្រើនគ្រាប់នៅផ្ទះទ័ព

12 Aug 2020 09:01

1033

Share :


ខ្សែការពារ ម៉ម រ៉ុត របស់ក្រុមជម្រើសខេត្តកែបបានបង្ហាញអារម្មណ៍រីករាយដែលបានឡើងមកកាន់វគ្គ១៦ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២០ និងប៉ះសមាគមបាល់ទាត់កងយោធពលខេមរិន្ទដែលជាជើងឯក៣សម័យ។

ទទួលស្គាល់ថា ក្រុមគូប្រជែងមួយនេះមានសមត្ថភាពខ្ពស់ជាង ប៉ុន្តែខ្សែការពារស្ដាំខាងលើអះអាងថា សមាជិកគ្រប់រូបនឹងព្យាយាមមិនឲ្យរបូតគ្រាប់បាល់ច្រើនឡើយក្នុងការប្រកួតជើងទីមួយនៅកីឡដ្ឋានខេមរភូមិន្ទ រសៀលថ្ងៃពុធ ទី១២ ខែសីហា នេះ។

សមាជិកក្រុមលេខ៣ថ្នាក់ខេត្ត ២០២០ខាងលើពន្យល់ “៖យើងសប្បាយចិត្តមែនទែនដែលបានឡើងមកកាន់វគ្គ១៦ក្រុមពានសម្ដេចថ្នាក់ជាតិនេះ។ យើងនឹងព្យាយាមអស់ពីសមត្ថភាព និងធ្វើឲ្យបានល្អដូចលោកគ្រូបង្ហាត់ ជាពិសេសមិនឲ្យរបូតគ្រាប់បាល់ច្រើនទេនៅជើងទីមួយ។”

ម៉ម រ៉ុត ឲ្យដឹងដែរថា ពុំមានបញ្ហាអ្វីទេក្នុងចំណោមសមាជិកក្រុមទាំងអស់ ខណៈការហ្វឹកហាត់បានពេញលេញមួយសប្ដាហ៍ បើគិតចាប់ពីចប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ព្រោះកីឡាករខ្លះជាប់រវល់ការងារផ្ទាល់ខ្លួន។

គួរដឹងដែរថា ការប្រកួតជើងទីពីររវាងក្រុមទាំងពីរខាងលើនឹងប្រព្រឹត្តទៅនាកីឡដ្ឋានខេត្តកែប នៅថ្ងៃទី២០ ខែសីហា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania