Gbenga និង George ចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីត

17 Aug 2020 13:52

3496

Share :


ខ្សែបម្រើ Samuel Ajayi Gbenga និងខ្សែប្រយុទ្ធ Bisan George បានចុះកិច្ចសន្យាចូលរួមជាមួយក្លិបអាស៊ីអឺរ៉ុបយូណាយធីត សម្រាប់ជុំទីពីរនៃក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០។

កីឡាករនីហ្សេរីយ៉ា Gbenga ពុំទាន់មានទ្រនំថ្មីនៅឡើយក្រោយចាកចេញពីបឹងកេតមុនផ្ដើមរដូវកាលថ្មីនេះ ខណៈ មិត្តរួមជាតិ George ចប់កុងត្រានៅណាហ្គាវើលដ៍ក្នុងជុំទីមួយ រដូវកាល២០២០។

នេះក៏ជាលើកទីពីរហើយដែលអ្នកទាំងពីរខាងលើចូលរួមក្លិបតំណាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដោយពួកគេធ្លាប់លេងកាលជុំទីមួយ រដូវកាល២០១៧ មុនវិលទៅក្រុមជើងឯក MCL ៣សម័យបឹងកេត និងម្នាក់ទៀតទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀងនៅជុំទីពីររដូវកាលដដែលនោះ។ 

លោក ផេង ចន្នា អ្នកចាត់ការក្លិបអាស៊ីអឺរ៉ុបយូណាយធីត រំពឹងថា Gbenga និង George នឹងជួយក្រុមរបស់លោកមានលទ្ធផលប្រសើរជាងជុំទីមួយ ជាពិសេសពង្រឹងតំបន់ប្រយុទ្ធឲ្យបានល្អ។

គួរដឹងដែរថា Samuel Ajayi Gbenga ចូលប្រលូកក្លិបអាជីពនៅកម្ពុជាដំបូងឆ្នាំ២០០៦លេងឲ្យ Phnom Penh FC (បច្ចុប្បន្នភ្នំពេញក្រោន) ដល់២០០៨ មុនទៅចូលរួមជាមួយក្លិបលីគកំពូលថៃ Bangkok Glass (បច្ចុប្បន្ន BG Pathum) និងបន្តលេងនៅទីនោះឲ្យ Chonburi និង Samut Songkhram។ គេបានវិលមកក្របខណ្ឌ Metfone Cambodian League វិញ ចូលរួមជាមួយបឹងកេង ឆ្នាំ២០១៥ ដល់២០១៦។
ចំណែក Bisan George ក៏ធ្លាប់លេងឲ្យបឹងកេត, ឆ្លាមសមុទ្រ, ភ្នំពេញក្រោន និងកងយោធពលខេមរភូមិន្ទផងដែរ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania