ក្រុមការងារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង និងជាក្រុមកំពូលតារាងទទួលភ្ញៀវក្រុមចំណាត់ថ្នាក់លេខ២ បឹងកេត នាល្ងាចថ្ងៃទី ២៣ សីហា នេះ នៅកីឡដ្ឋានខេត្តស្វាយរៀងដែលជាការប្រកួត ចុងក្រោយនៅជុំទី១ មុនពេលចាប់ឆ្នោតក្រុមកំពូលទាំង ៥ នៅថ្ងៃទី ២៥ សីហា ។
គូប្រជែងលីគកំពូលទាំងពីរមិនទាន់មានអ្នករងបរាជ័យនោះទេក្នុង ១១ ប្រកួតកន្លងមក ប៉ុន្តែ បឹងកេត ចាញ់ពិន្ទុ ព្រះខ័នរាជស្វាយរៀង ចំនួនពីរពិន្ទុ។
លោក Conor Nestor ដឹកនាំក្រុមកំពូលតារាងមិនទាល់ស្គាល់ជាតិចាញ់ ខណៈដែល គ្រូបង្វឹកបណ្ដោះអាសន្ន គឹម ភក្ដី ក៏មិនណយដែរពោលក្រោយចូលកាន់តំណែងដឹកនាំបឹងកេត ៧ដង ឈ្នះទាំង ៧ ដងនៅលីគកំពូល។
កីឡាករសំខាន់៖
Pedro ៖ គេជាខ្សែប្រយុទ្ធចំតួរបស់ ព្រះខ័នរាជស្វាយរៀង ដែលចាប់ដៃគូជាមួយ Privat។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះស្ថិតនៅកំពូលតារានៃការស៊ុតបញ្ចូលទីដោយរកបាន ១៤ គ្រាប់ក្នុង ១១ ប្រកួតកន្លងមក។ ក្រៅពីបច្ចេកទេសផ្ទាល់ខ្លួន Pedro មានល្បឿនលឿន និង អូសញាក់ឲ្យដៃគូស៊ុតយ៉ាងស្រួលផងដែរ បើសិនមិនប្រយ័ត្ន។
ម៉ាត់ ណូរុន៖ ម៉ាត់ ណូរុន ជាខ្សែប្រយុទ្ធខ្មែរលេចធ្លោបំផុតមួយនារដូវកាលនេះតាមរយៈការរកគ្រាប់បាល់បាន ១១ គ្រាប់ជូនក្រុមក្នុង១១សប្ដាហ៍ និង បញ្ជូនបាល់ឲ្យដៃគូស៊ុតបញ្ចូលទីចំនួន ៤ ដងដែរ។ ណូរុន ជាខ្សែប្រយុទ្ធស្នូលម្នាក់នៅបឹងកេត ជាពិសេស គេមានជំនាញទាត់ហ្វ្រីឃីកជើងឆ្វេងផងដែរ។ ក្រៅពីនោះ ល្បឿន ការរកចន្លោះប្រហោង និង ញាក់ខ្សែការពារគូប្រជែងក៏មិនអាចខ្វះបានដែរ។
ជម្រើស១១នាក់ដែលគ្រូបង្វឹកចូលចិត្តប្រើរបស់ក្រុមទាំងពីរ៖
ព្រះខ័នរាជស្វាយរៀង
ប្រាក់ មុន្នីឧត្ដម អាចចូលលេងពេញទំហឹងឲ្យព្រះខ័នរាជស្វាយរៀង វិញកាលសប្ដាហ៍មុនពេលយកឈ្នះក្រុមនគរបាលជាតិ ៥-២ ។ គេក៏រកបាន ២ គ្រាប់ដែរ ដូច្នេះ គេនឹងលេងជម្រើសដំបូងនាយប់នេះ។
លោក Conor Nestor អាចប្រើជម្រើស ១១ នាក់ដូចខាងក្រោមតាមទម្រង់ ៤-៤-២៖
អ្នកចាំទី៖ អាំ សុវណ្ណារ៉ាត់,
ខ្សែការពារ ៤ ៖ សារ៉េត គ្រីយ៉ា,Campbell , សឿយ វិសាល, សុខ សំណាង
ខ្សែបម្រើ ៤៖ Daisuke, សួន សុវណ្ណ, ប្រាក់ មុន្នីឧត្ដម, ហូយ ផល្លីន
ខ្សែប្រយុទ្ធ ២ ៖ Privat, Pedro
បឹងកេត
ម៉ុន វ៉ាន់ដា បានបង្ហាញខ្លួននិងរកបាន ២ គ្រាប់ពេល បឹងកេត ឈ្នះ សៀមរាប ១៣-០ នាថ្ងៃព្រហស្បតិ៍ កន្លងទៅ។ ដូច្នេះ នេះជាដំណឹងសម្រាប់ការរៀបចំផែនការរបស់បឹងកេតឲ្យកាន់តែប្រសើរ។ ចំណែក អ្នកចាំទី ហ៊ុល គឺមហ៊ុយ ទំនងអាចជាទាន់ពេល ក្រោយរបួសដៃ និង ប្ដូរចេញពេលឈ្នះ អាស៊ីអឺរ៉ុប ៣-១ នាថ្ងៃចន្ទ។
ជម្រើស ១១ នាក់ដែលលោក គឺម ភក្កី ចូលចិត្តប្រើពេលជួបក្រុមខ្លាំងៗតាមទម្រង់ ៤-៤-២ ៖
អ្នកចាំទី៖ ហ៊ុល គឺមហ៊ុយ
ខ្សែការពារ ៤៖ ស្លេះ សេន, សេត រ៉ស៊ីប, ទេស សម្បតិ្ត, Anderson
ខ្សែបម្រើ ៤ ៖ Mizuno , Gopane, Kenta, សៀង ចន្ធា
ខ្សែប្រយុទ្ធ ២ ៖ ឱ ភារុណ , ម៉ាត់ ណូរុន
ជំនួប៤លើកក្នុង២រដូវកាលចុងក្រោយនៅលីគកំពូល៖
បឹងកេត ១-២ ព្រះខ័នរាជស្វាយរៀង ២៤ សីហា ២០១៩
ព្រះខ័នរាជស្វាយរៀង ២-២ បឹងកេត ១៩ ឧសភា ឆ្នាំ ២០១៩
បឹងកេត ៣-១ ព្រះខ័នរាជស្វាយរៀង ២០ ឧសភា ២០១៨
ព្រះខ័នរាជស្វាយរៀង ០-១ បឹងកេត ២៦ សីហា ២០១៨
លទ្ធផល៣លើកចុងក្រោយរបស់ក្រុមទាំងពីរ៖
ព្រះខ័នរាជស្វាយរៀង
ព្រះខ័នរាជស្វាយរៀង ៣-២ វិសាខា
ណាហ្គាវើលដ៍ ០-២ ព្រះខ័នរាជស្វាយរៀង
ព្រះខ័នរាជស្វាយរៀង ៥-២ នគរបាលជាតិ
បឹងកេត
អគ្គិសនីកម្ពុជា ២-៤ បឹងកេត
បឹងកេត ៦-១ បាទី
អាស៊ីអឹរ៉ុប ១-៣ បឹងកេត
តើក្រុមណារងបរាជ័យលើកដំបូងក្នុងជំនួបនេះ?
អត្ថបទ៖ CNCC