សៀន សុភ័ក្ត្រា “៖ជុំទីពីរខ្ញុំនឹងពង្រឹងខ្លួន និងក្រុមកាន់តែប្រសើរជាងជុំទីមួយ”
27 Aug 2020 10:20 528

“សម្រាប់គោលដៅរបស់ខ្ញុំនៅជុំទីពីរធ្វើម៉េចឲ្យល្អជាងជុំទីមួយ ដោយព្យាយាមរកគ្រាប់បាល់ជូនក្រុមឲ្យបានកាន់តែច្រើន និងធ្វើម៉េចជួយក្រុមរំកិលចំណាត់ថ្នាក់ខ្ពស់ជាងហ្នឹងទៀត។” នេះជាការប្ដេជ្ញាចិត្តរបស់ខ្សែប្រយុទ្ធក្លិបអគ្គិសនីកម្ពុជា សៀន សុភ័ក្ត្រា។ 

អតីតយុវជនសាលាបាល់ទាត់ជាតិបាទីចាត់ទុកគ្រាប់បាល់ផ្ទាល់ខ្លួន៦គ្រាប់ និងចំណាត់ថ្នាក់លេខ១០នៅជុំទីមួយនៃក្របខណ្ឌ Metfone Cambodian League កន្លងទៅជាផ្លែផ្កាគ្រាប់ប្រសើរ តែថា ក៏ត្រូវព្យាយាមរំកិលឲ្យកាន់តែខ្ពស់ជាងនេះដែរ។

សមាជិកក្រុមតំណាងអង្គភាពអគ្គិសនីស្វយ័តកម្ពុជាបន្ថែមថា សមត្ថភាពផ្ទាល់ខ្លួនរបស់គេនៅជុំទីមួយឆ្នាំ២០២០នេះមានលក្ខណៈប្រសើរជាងឆ្នាំ២០១៩។ តែយ៉ាងណា គេថា ក៏នៅមានចំណុចខ្វះខាតខ្លះទៀតដែលត្រូវពង្រឹងបន្ថែមសម្រាប់ការប្រកួតប្រជែងនៅជុំទីពីរខាងមុខ។ 

កីឡាករវ័យ១៩ឆ្នាំបន្ត “៖សម្រាប់ជុំទីមួយ ខ្ញុំមានអារម្មណ៍ថា វាប្រសើរជាងរដូវកាលមុន តែមិនទាន់អាចនិយាយបានថា ល្អតែម្ដងទេ ព្រោះចំណុចខ្វះខាតនៅតែមានពីមួយប្រកួតទៅមួយប្រកួត អ៊ីចឹងយើងត្រូវតែព្យាយាមអភិវឌ្ឍខ្លួនឯងទៅមុខរហូត ជាពិសេសកាយសម្បទា និងសមត្ថភាពផ្ទាល់ខ្លួន។”  

ក្នុងការប្រកួត១២លើកនៅ Metfone Cambodian League ជុំទីមួយ អគ្គិសនីកម្ពុជា មាន៩ពិន្ទុ ដោយឈ្នះ២ ស្មើ៣ និងចាញ់៧ មាន៩ពិន្ទុ។ បើកឆាកជុំទីមួយក្នុងចំណោមក្រុម៧ចុងក្រោយ (Last 7) ក្រុមដឹកនាំដោយគ្រូបង្គោល មាស សំអឿន ត្រូវប៉ះសូលទីឡូអង្គរ នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania