ល្អមើល! ណាហ្គាវើលដ៍ ទទួល ភ្ញៀវព្រះខ័នរាជស្វាយរៀងនៅពានសម្ដេចល្ងាចនេះ

29 Aug 2020 11:22

1556

Share :


ក្រុមជើងឯកពានសម្ដេចឆ្នាំ២០១៣ទទួលក្រុមជើងឯក៤សម័យព្រះខ័នរាជស្វាយរៀងនៅស្ដាតចាស់ចាប់ពីវេលាម៉ោង ៦:០០ ល្ងាចតទៅនៅថ្ងៃទី២៩ សីហា នេះ។ បើនិយាយទៅក្រុមទាំងពីរសុទ្ធតែមានសក្ដានុពល ព្រោះថា ណាហ្គាវើលដ៍ សម្បូរដោយធនធានកីឡាករមានបទពិសោធន៍ខណៈដែល ព្រះខ័នរាជស្វាយរៀង ជាក្រុមលេចធ្លោមួយជាពិសេសការបណ្ដុះយុវជនឲ្យឈ្នះពានរង្វាន់នេះ។ 

កីឡាករសំខាន់៖

គួច សុកុម្ភៈ ៖ គេមិនអាចបំភ្លេចអំពីចលនាបម្រើដ៏ល្អឥតខ្ចោះរបស់ប្រធានក្រុមរូបនេះបានទេ។ បុរសវ័យ៣៣ឆ្នាំជាអ្នកនាំលេងដ៏មានប្រសិទ្ធភាពនៅលើទីលាន។ មិនត្រឹមតែលេងបម្រើបានល្អ ប៉ុន្តែពេលខ្លះ ក៏អាចប្ដូរមកការពារទៅតាមកាលៈទេសៈទៀតផង។ កេរ្តិ៍ឈ្មោះរបស់ សុកុម្ភៈ នៅតែឆ្លាក់ជាប់ក្នុងពានសម្ដេច តាមរយៈជួយឲ្យខេមរាកីឡាលើកពានសម្ដេចឆ្នាំ២០០៧ និងឈ្នះស្បែកជើងមាស ៣ ដងនៅឆ្នាំ ២០០៧ ២០០៩ និង ២០១០។ 

ហូយ ផល្លីន៖ ដ្បិតរដូវកាលនេះមិនសូវរកគ្រាប់បានច្រើនដូចរដូវកាលមុននៅលីគកំពូលប៉ុន្តែ កុំភ្លេចថា ផល្លីន គឺជាកីឡាករឈ្នះពានកីឡាករឆ្នើមប្រចាំរដូវកាល ២០១៩ ពេលនាំក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ។ គេជាកីឡាកររួមចំណែកឲ្យព្រះខ័នរាជស្វាយរៀងលើកពានលីគកំពូលពីរដង និង ពានសម្ដេចហ៊ុន សែន ពីរដង។ ដូច្នេះល្ងាចនេះ កីឡាករវ័យ ២៤ ឆ្នាំនឹងធ្វើព្យុះភ្លៀងទល់ណាហ្គាមិនខាន។ 

ជម្រើស១១នាក់អាចលេងល្ងាចនេះ៖ 

ណាហ្គាវើលដ៍៖ ៤-៤-២

អ្នក ចាំ ទី៖  ស៊ូ យ៉ាទី, 

ខ្សែ ការពារ  ៤ ៖  ស៊ុន សុវណ្ណារិទ្ធី, រៀម សឹង,  ញឹម សុវណ្ណារ៉ា, ឃីម បូរី  

ខ្សែ បម្រើ   ៣៖  គួច សុកុម្ភៈ,  គួច ដានី, សុះ ស៊ូហាណា ,ឡេង  មករា 

ខ្សែ ប្រយុទ្ធ  ២ ៖   សារី ម៉ាត់ណូរ៉ូទីន, វ៉ា ខ្វិនទីន

ព្រះខ័នរាជស្វាយរៀង ៖ ៤-៤-២

អ្នកចាំទី៖ អាំ សុវណ្ណារ៉ាត់, 

ខ្សែការពារ ៤ ៖ សឿយ វិសាល, សារ៉េត គ្រីយ៉ា, សុក សំណាង, ទៀង ទីនី

ខ្សែបម្រើ ៤៖ សំអឿន ពិដោរ, សួន សុវណ្ណ, ប្រាក់ មុន្នីឧត្ដម, ឈិន ឈឿន

ខ្សែប្រយុទ្ធ ២ ៖ ហូយ ផល្លីន, ណុប តុលា

ជំនួបក្នុងពានសម្ដេច ៣លើកចុងក្រោយ ៖

ណាហ្គាវើលដ៍ ០ - ៣ ព្រះខ័នរាជស្វាយរៀង  ២១ តុលា ២០១៧ (ពានសម្ដេច)

ព្រះខ័នរាជស្វាយរៀង ២ -១ ណាហ្គាវើលដ៍ ១៤ កុម្ភៈ ២០១៥ (ពានសម្ដេច) 

ណាហ្គាវើលដ៍ ១-១ ព្រះខ័នរាជស្វាយរៀង ២៨ មករា ២០១៥ (ពានសម្ដេច)

លទ្ធផលចុងក្រោយពីរលើកក្នុងពានសម្ដេចវគ្គ១៦ ក្រុម៖

ណាហ្គាវើលដ៍ ៖

ណាហ្គាវើលដ៍ ៣-២ អគ្គិសនីកម្ពុជា 

អគ្គិសនីកម្ពុជា ០-១ ណាហ្គាវើលដ៍

ព្រះខ័នរាជស្វាយរៀង ៖

ព្រះខ័នរាជស្វាយរៀង ១ -០ សូលទីឡូអង្គរ

សូលទីឡូអង្គរ ០ - ២  ព្រះខ័នរាជស្វាយរៀង

ស្នាដៃរដូវកាលមុន៖

ព្រះខ័នរាជស្វាយរៀង ជាជើងឯករង ខណៈដែល ណាហ្គាវើលដ៍ ធ្លាក់វគ្គ ១៦ក្រុមក្រោមថ្វីជើង គីរិវង់សុខសែនជ័យ។ 

តើ ណាហ្គា ឬ ព្រះខ័នរាជស្វាយរៀង ទទួលជ័យជម្នះក្នុងជំនួបជើងទី១ វគ្គ ៨ ក្រុមនេះ? 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania