លទ្ធផលយ៉ាងណាពេលណាហ្គាវើលដ៍ទទួលក្រុមកំពូលតារាងបឹងកេត?

12 Sep 2020 09:57

1900

Share :


ណាហ្គាវើលដ៍ទទួលក្រុមភ្ញៀវកំពូលតារាងបឹងកេត វេលាម៉ោង ៦:០០ ល្ងាចថ្ងៃទី ១២ កញ្ញា នេះនៅស្ដាតចាស់ នៃក្របខ័ណ្ឌ Metfone Cambodian League ឆ្នាំ ២០២០។ នាម៉ោងដំណាលគ្នានេះ ក្រុមវិសាខា ក៏ទទួលក្រុមភ្នំពេញក្រោន នៅកីឡដ្ឋានព្រីនស៍ ដែរ។ 

ក្រុមរបស់លោក មាស ចាន់ណា ហាក់បីដូចពិបាកប្រជែងពានលីគកំពូលឆ្នាំនេះ ព្រោះចាញ់ពិន្ទុក្រុមរបស់លោក គីម ភក្ដី រហូតដល់ ១២ ពិន្ទុ ឯនោះ។ បែបណាក្ដី ណាហ្គា នឹងលេងឲ្យអស់ពីចិត្តដើម្បីជាស្មារតីក្រុម និង អ្នកគាំទ្រមិនខាន។ 

កីឡាករគួរចាប់អារម្មណ៍៖

ម៉ាត់ នូរុណ៖ នូរុណ ល្អខ្លាំង និងកំពុងស្ថិតនៅក្នុងតំណែងប្រជែងស្បែកជើងមាសលើកដំបូងបន្ទាប់ពីរកបាន ១៥ គ្រាប់នៅត្រឹមសប្ដាហ៍ទី ១៤ និង ជាកីឡាករម្នាក់ដែលរកគ្រាប់បាល់ឲ្យបឹងកេត ក្នុង ១១ ប្រកួតជាប់គ្នា។ បើរូបគេអាចរកបានថ្ងៃនេះទៀត គឺ រកបានរហូតដល់ ១២ ប្រកួតជាប់គ្នាមិនខាន។ ក្រៅពីជំនាញរកគ្រាប់បាល់ នូរុណ ក៏ បញ្ជូនបាល់ឲ្យដៃគូស៊ុតបាន ៦ លើកដែរ (Assist)។ 

Marcio De Oliveira៖ ខ្សែប្រយុទ្ធរូបនេះនៅតែមិនអាចប្រហែសបាន ពោលគេអាចរកបាន ៩ គ្រាប់ និង Assist ដល់ ៦ ដងដែលខ្ពស់ជាងកីឡាករណាទាំងអស់នៅ ណាហ្គា។ មិនអន់ប៉ុន្មាន Marcio ក៏បញ្ជូនបាល់ឲ្យដៃគូស៊ុតស្មើនឹងម៉ាត់ នូរុណដែរ (៦លើក)។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះអាចទាញកម្លាំងខ្សែការពារបឹងកេត បានគ្រប់ពេល។ 

ជម្រើស១១នាក់អាចលេងល្ងាចនេះ៖ 

ណាហ្គាវើលដ៍ ៤-៥-១៖

អ្នកចាំទី៖ ស៊ូ យ៉ាទី, 

ខ្សែការពារ ៤ ៖ Naoto, ស៊ុន សុវណ្ណារិទ្ធី, រៀម សឹង, ឃឹម បូរី, 

ខ្សែបម្រើ ៥៖ គួច សុកុម្ភៈ, គួច ដានី, Yuta, ឡេង មករា, Booysen

ខ្សែប្រយុទ្ធ ១ ៖, Marcio

បឹងកេត ៤-៤-២៖ 

អ្នកចាំទី៖ ហ៊ុល គីមហ៊ុយ, 

ខ្សែការពារ ៤ ៖ Anderson, ទេស សម្បត្តិ, ស្លេះ សេន, សេត រ៉ស៊ីប, 

ខ្សែបម្រើ ៤៖ លី មីហ្សាន, Mizuno, Gopane, សៀង ចន្ធា, 

ខ្សែប្រយុទ្ធ២៖ ម៉ាត់ នូរុណ, Bata

ជំនួបគ្នា៣លើកចុងក្រោយ៖

បឹងកេត ១-១ បឹងកេត (លីគ២០២០ ជើងទី១)

ណាហ្គាវើលដ៍ ០-២ បឹងកេត (លីគ២០១៩ជើងទី១)

បឹងកេត ១-១ ណាហ្គាវើលដ៍ (លីគ២០១៩ជើងទី២)

លទ្ធផលចុងក្រោយពីរលើកនៅលីគកំពូលរបស់ក្រុមទាំងពីរ៖ 

ណាហ្គាវើលដ៍ 

ណាហ្គាវើលដ៍ ១ -១ វិសាខា

កងយោធពលខេមរភូមិន្ទ ១-១ ណាហ្គាវើលដ៍ (Top 6 ប្រកួតដំបូង)

បឹងកេត៖ 

ព្រះខ័នរាជស្វាយរៀង ២- ៤ បឹងកេត

វិសាខា ២- ៣ បឹងកេត (Top 6 ប្រកួតដំបូង)

តើណាហ្គាវើលដ៍ អាចទប់ក្រុមមិនដែលចាញ់រដូវកាលនេះ បឹងកេតជាប់ទេ? 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania