តើព្រះខ័នរាជស្វាយរៀង ឬ ណាហ្គាវើលដ៍ ឡើងទៅវគ្គ៤ក្រុមចុងក្រោយ?

06 Oct 2020 17:45

1164

Share :


ក្រុមជើងឯកពានសម្ដេច៤សម័យកាល ព្រះខ័នរាជស្វាយរៀង ទទួលក្រុមភ្ញៀវ ណាហ្គាវើលដ៍ នៅកីឡាដ្ឋានខេត្តស្វាយរៀងជើងទី២វគ្គ៨ក្រុមចុងក្រោយចាប់ពីវេលាម៉ោង ៦:០០ ល្ងាចតទៅនៅថ្ងៃទី៧ តុលា នេះ បន្ទាប់ពីស្មើគ្នា ២-២ នៅជើងទី១ឯស្ដាតចាស់។ ព្រះខ័នរាជស្វាយរៀងជាក្រុមសម្បូរដោយយុវជនមានទេពកោសល្យ ខណៈ ដែលណាហ្គាវើលដ៍ជាក្រុមសម្បូរដោយកីឡាករជើងចាស់មានឆន្ទៈ និង បានឈ្នះជើងឯកពានសម្ដេចចុងក្រោយនៅឆ្នាំ ២០១៣។ 

កីឡាករសំខាន់៖

គួច សុកុម្ភៈ ៖ សុកុម្ភៈ កំពុងទទួលបានការចាប់អារម្មណ៍ពេលត្រលប់ទៅលេងតួនាទីដើមដូចកាលធ្លាប់ឈ្នះស្បែកជើងមាសក្នុងពានសម្ដេចនៅខេមរាកីឡា។  បុរសវ័យ៣៣ឆ្នាំជាអ្នកនាំលេងដ៏មានប្រសិទ្ធភាពនៅលើទីលាន។ សុកុម្ភៈ នៅតែមានឈ្មោះបោះសំឡេងនៅពានសម្ដេច តាមរយៈជួយឲ្យខេមរាកីឡាលើកពានសម្ដេចឆ្នាំ២០០៧ និងឈ្នះស្បែកជើងមាស ៣ ដងនៅឆ្នាំ ២០០៧ ២០០៩ និង ២០១០។ កាលជើងទី១ កីឡាករមកពីខេត្តកំពង់ធំរកបានមួយគ្រាប់ក្នុងលទ្ធផលស្មើខាងលើ។ 

ប្រាក់ មុន្នីឧត្ដម៖ ខ្សែប្រយុទ្ធរូបនេះត្រលប់មកលេងពេញម៉ោងវិញនាពេលថ្មីៗនេះជាពេលប្រជែងជើងឯកលីគកំពូលកម្ពុជា។ មុន្នីឧត្ដម មិនអាចបំភ្លេចបានទាំងការញាក់ស៊ុត ការបញ្ជូនបាល់ឲ្យដៃគូស៊ុត និង ការទាត់ហ្វ្រីឃីក។ គេនៅតែជាកីឡាករល្អបំផុតក្នុងការរកគ្រាប់បាល់តាមរយៈហ្វ្រីឃីកជើងស្ដាំ។ គេជាម្ចាស់ស្បែកជើងមាសពានសម្ដេច ឆ្នាំ ២០១៥។ 

ព្រះខ័នរាជស្វាយរៀង ៖ ៤-៤-២

សុក សំណាង នៅស្រពិចស្រពិលបន្ទាប់ពីខកខានលេងទល់នឹង បឹងកេត កាលចុងខែកញ្ញា។ ប៉ុន្តែ សំអឿន ពិដោរ អាចជំនួសតំណែងនេះបាន។ 

ជម្រើស១១នាក់អាចលេងល្ងាចថ្ងៃស្អែកនេះ៖

អ្នកចាំទី៖ អាំ សុវណ្ណារ៉ាត់, 

ខ្សែការពារ ៤ ៖ សឿយ វិសាល, សារ៉េត គ្រីយ៉ា, រស់ គង់សំរេច, នេន សុធារដ្ឋ

ខ្សែបម្រើ ៤៖ សំអឿន ពិដោរ, សួន សុវណ្ណ, ប្រាក់ មុន្នីឧត្ដម, មិន រតនៈ,

ខ្សែប្រយុទ្ធ ២ ៖ ហូយ ផល្លីន, នុប តុលា,

ជម្រើស១១នាក់អាចលេងល្ងាចថ្ងៃស្អែកនេះ៖

ណាហ្គាវើលដ៍៖ ៤-៤-២

អ្នកចាំទី៖ ស៊ូ យ៉ាទី, 

ខ្សែការពារ ៤ ៖ ស៊ុន សុវណ្ណារិទ្ធី, រៀម សឹង, ឃីម បូរី , ឈន ដារ៉ា 

ខ្សែបម្រើ ៤៖ វ៉ា ខ្វិនទីន , គួច ដានី, សុះ ស៊ូហាណា, ឡេង មករា

ខ្សែប្រយុទ្ធ ២ ៖ សារី ម៉ាត់ណូរ៉ូទីន, គួច សុកុម្ភៈ

 

ជំនួបក្នុងពានសម្ដេច ៣លើកចុងក្រោយ ៖

ណាហ្គាវើលដ៍ ២-២ ព្រះខ័នរាជស្វាយរៀង ២៧ សីហា ២០២០ (ជើងទី១)

ណាហ្គាវើសដ៍ ០ - ៣ ព្រះខ័នរាជស្វាយរៀង  ២១ តុលា ២០១៧ (ពានសម្ដេច)

ព្រះខ័នរាជស្វាយរៀង ២ -១ ណាហ្គាវើលដ៍ ១៤ កុម្ភៈ ២០១៥ (ពានសម្ដេច) 

ណាហ្គាវើលដ៍ ១-១ ព្រះខ័នរាជស្វាយរៀង ២៨ មករា ២០១៥ (ពានសម្ដេច)

លទ្ធផលពានសម្ដេចកាលវគ្គ១៦ ក្រុម៖

ព្រះខ័នរាជស្វាយរៀង ៖

ព្រះខ័នរាជស្វាយរៀង ១ -០ សូលទីឡូអង្គរ

សូលទីឡូអង្គរ ០ - ២  ព្រះខ័នរាជស្វាយរៀង

ណាហ្គាវើលដ៍ ៖

ណាហ្គាវើលដ៍ ៣ - ២ អគ្គិសនីកម្ពុជា 

អគ្គិសនីកម្ពុជា ០-១ ណាហ្គាវើលដ៍

ស្នាដៃរដូវកាលមុន៖

ព្រះខ័នរាជស្វាយរៀង ជាជើងឯករង ខណៈដែល ណាហ្គាវើលដ៍ ធ្លាក់វគ្គ ១៦ក្រុមក្រោមថ្វីជើង គិរីវង់សុខសែនជ័យ។ 

តើ ព្រះខ័នរាជស្វាយរៀង ឬ ណាហ្គាវើលដ៍ឡើងទៅវគ្គ ៤ ក្រុមក្រុមចុងក្រោយ? 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania