តើ ភ្នំពេញក្រោន បន្តឈ្នះគិរីវង់សុខសែនជ័យទៀត ឬ យ៉ាងណា?

07 Oct 2020 08:43

764

Share :


ភ្នំពេញក្រោន ដែលជាជើងឯកពានសម្ដេចពីរសម័យកាល ធ្វើដំណើរទៅសួរសុខទុក្ខគិរីវង់សុខសែនជ័យ ក្នុងការប្រកួតជើងទី២ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៣:៣០ តទៅ នៅថ្ងៃទី ៧ តុលា នេះបន្ទាប់ពីឈ្នះ ២-១ នៅទឹកដី Smart RSN កាលជើងទី១។  ក្រុមគិរីវង់សុខសែនជ័យឡើងខ្ពស់បំផុតនៅពានសម្ដេចពេលទទួលបានលេខ ៤ កាលឆ្នាំ ២០១៣ ក្រោយចាញ់ ៣-០ ដោយថ្វីជើងភ្នំពេញក្រោននេះឯងក្នុងការប្រកួតដណ្ដើមយកលេខ៣។ តើ រសៀលនេះលទ្ធផលទៅជាបែបណា? 

កីឡាករសំខាន់៖

ដាវ នីម ៖ ទោះ ឯម ផាន់ណា ទើបធ្វើបានហែទ្រីកទល់នឹង អគ្គិសនីកម្ពុជាកាលចុងសប្ដាហ៍កន្លងទៅក៏ដោយ ប៉ុន្តែ ដាវ នីម ជាកីឡាករសម្បូរកម្លាំងដែលអាចទាញខ្សែការពាររបស់ភ្នំពេញក្រោន ឬ បញ្ឆោតដើម្បីបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានយ៉ាងល្អ។ 

ប្រាក់ ធីវ៉ា ៖ ប្រាក់ ធីវ៉ា កំពុងឡើងកូដខ្លាំងនៅពានសម្ដេចក្នុងការប្រកួតកន្លងមក ដោយរកបាន ៤ គ្រាប់តាមពីក្រោយអ្នកកំពូលតារាងកំពូលតារាស្មើ សៀង ចន្ធា និង ជា ណាវីន ត្រឹមមួយគ្រាប់ប៉ុណ្ណោះ។  គ្រូបង្វឹក ស៊ុំ វណ្ណា បានប្រើ ធីវ៉ា ឡើងប្រយុទ្ធដ៏មានប្រសិទ្ធភាពនាថ្មីៗនេះ។ 

ជម្រើស១១នាក់ដែលអាចចូលលេងរសៀលនេះ៖

គិរីវង់សុខសែនជ័យ៖ ៤-៤-២

អ្នកចាំទី ៖គង់ រ៉ាហ្វាត់

ការពារ ៖ ជូ ហាវ, ជុង សុខា, ង៉ោល បូរី, ឆឹង សុខផាន់ន្នី

បម្រើ ៖ ស៊ុច រដ្ឋា,សំ តារា, ប្រាក់ សុវណ្ណពិសិទ្ធ, ឯម ផាន់ណា

ប្រយុទ្ធ៖ សេង សារ៉ាវុធី, ដាវ នីម

ភ្នំពេញក្រោន ៖ ៤-៣-៣

អ្នកចាំទី៖ អ៊ុំ វិចិត្រ , 

ការពារ ៤ ៖  យ៉ើ សាហ្វី, កុក បូរីស, សឿត បារាំង, ប៉ាក់ កែវម៉ូនី

បម្រើ ៣៖ យ៉ើ មូស្លីម, អ៊ន ចាន់ប៉ូលីន, ជួន ចាន់ចាវ

ប្រយុទ្ធ ៣ ៖ ម៉ៅ ពិសិដ្ឋ , លឹម ពិសុទ្ធ, ប្រាក់ ធីវ៉ា,

 

ជំនួប២ដងកន្លងទៅនៅពានសម្ដេច៖

រហូតដល់ពេលនេះនេះក្រុមទាំងពីរទើបជួបគ្នាពីរលើកក្នុងពានរង្វាន់នេះ។ កាលឆ្នាំ២០១៣ ភ្នំពេញក្រោន ឈ្នះ គិរីវង់សុខសែនជ័យ ៣-០ ក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣។ កាលខែសីហា ឆ្នាំ ២០២០ នេះ ភ្នំពេញក្រោន បន្តឈ្នះ ២-១ នៅក្នុងដីរបស់ខ្លួននាជើងទី១ វគ្គ ៨ក្រុមចុងក្រោយ។ 

លទ្ធផលវគ្គ១៦ក្រុម៖

គិរីវង់សុខសែនជ័យ ទម្លាក់ ក្រុមនគរបាលជាតិដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ (ចប់ការប្រកួតពីរជើង ១-១)។ ចំណែក ភ្នំពេញក្រោន បានទម្លាក់ក្រុម អាស៊ីអឺរ៉ុបយូណាយធីតទាំងពីរជើងដោយគ្រាប់បាល់សរុបរហូតដល់ ១០-០។  

តើភ្នំពេញក្រោនអាចឆ្លងទៅវគ្គបន្ត ឬ យ៉ាងណា? 

អត្ថបទ៖ CNCC 

 

 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania