ហេង ទីណា ប្រាប់បទពិសោធទទួលបានពីការលេងនៅ MCL ជិតពីរឆ្នាំ
15 Oct 2020 15:38 486

គិតមកទល់ពេលនេះមានរយៈពេលជិតពីរឆ្នាំហើយដែលខ្សែបម្រើវ័យក្មេង ហេង ទីណា ឈានជើងមកលេងនៅក្របខណ្ឌ Metfone Cambodian League ជាមួយក្លិបណាហ្គាវើលដ៍ ក្រោយចាកចេញពីមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី។

កីឡាករវ័យ២០ឆ្នាំថ្លែងថា ទទួលបានបទពិសោធល្អៗច្រើនពីការលេងនៅក្របខណ្ឌកំពូល តែជាមួយគ្នានេះ គេក៏មើលឃើញចំណុចត្រូវដុសខាត់ថែមទៀតដើម្បីឲ្យសមត្ថភាពកាន់តែប្រសើរឡើង។

ហេង ទីណា រៀបរាប់បែបនេះ “៖ទទួលបានបទពិសោធច្រើនបង ការប្រកួតប្រជែងជាមួយដៃគូ និងមានភាពវៃឆ្លាតជាដើម និយាយទៅទទួលបានច្រើន។ ប៉ុន្តែក្នុងនោះដែរ ខ្ញុំត្រូវពង្រឹងចំណុចខ្វះខាតមួយចំនួនទៀតដែរ ដូចជាការគ្រប់គ្រងបាល់ និងកម្លាំង។”

កីឡាករមានកំណើតនៅខេត្តពោធិ៍សាត់ទទួលស្គាល់ការពិបាកប្រជែងក្នុងតួនាទីខ្សែបម្រើរបស់គេ ព្រោះមានរៀមច្បងល្អៗយ៉ាងច្រើនទៀត។ ទីណា “៖គ្រូថា សមត្ថភាពរបស់ខ្ញុំមានហើយ តែអ្វីសំខាន់ឱកាសបង្ហាញខ្លួន។ តាមពិតទៅពិបាកប្រជែងជាមួយបងៗមែន ប៉ុន្តែពួកគាត់ក៏បានជួយណែនាំ និងចែករំលែកបទពិសោធដល់ខ្ញុំបានច្រើនដែរ។ ពួកគាត់ឲ្យយើងប្រឹងពីមួយថ្ងៃទៅមួយថ្ងៃរហូត។”

ហេង ទីណា ដុះដាលពីសាលាបាល់ទាត់ជាតិបាទីដែលគេកបានចូលរួមពីចុងឆ្នាំ២០១៣ដល់ដំណាច់រដូវកាល២០១៨ និងធ្លាប់ជាប់ជម្រើសជាតិច្រើនកម្រិតដែរតាំងអាយុក្រោម១៤ឆ្នាំដល់១៩ឆ្នាំ៕

អត្ថបទ៖ CNCC N

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania