ដោយសាររបួសធ្វើឲ្យ ស៊ុន វណ្ណដេត ស្ដាយរឿងមួយដល់សព្វថ្ងៃ
17 Oct 2020 06:33 1752

ខ្សែបម្រើក្លិបបាល់ទាត់នគរបាលជាតិ ស៊ុន វណ្ណដេត បានធូរស្បើយពីរបួសដាច់សរសៃជង្គង់ច្រើនហើយ និងបានហ្វឹកហាត់លំហាត់មួយចំនួនដែលគ្រូពេទ្យដាក់ឲ្យបណ្ដើរៗដែរ។ គេថា នៅតែមានអារម្មណ៍ស្ដាយខ្លាំង ដោយសារតែបញ្ហារបួសនេះកើតឡើងពេលគេមានឱកាសលេងជម្រើស១១នាក់ដំបូងញឹកញាប់ឡើងវិញ។

កីឡាករមានប្រភពពីខេត្តកោះកុងថ្លែងបែបនេះ “៖ស្ដាយណាស់បងត្រង់ថា យើងបានលេងនៅជម្រើស១១នាក់ញឹកញាប់វិញអ៊ីចឹង កំពុងចាប់ផ្ដើមឡើងវិញអ៊ីចឹង បែរជាមានបញ្ហារបួសវិញ ពិតជាមានអារម្មណ៍ស្ដាយមែន។ នេះជាលើកទីមួយហើយដែលខ្ញុំមានបញ្ហារបួសដល់ថ្នាក់នេះ។”

អតីតសមាជិកជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំទទួលរងរបួសសរសៃពួរជង្គង់អំឡុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ កាលចុងខែសីហា កន្លងទៅ តទលក្លិបគិរីវង់សុខសែនជ័យ តែក៏ទទួលការវះកាត់ដោយជោគជ័យដែរ។ 

របួសនេះត្រូវបានគេប៉ាន់ប្រមាណថា ត្រូវចំណាយពេលសម្រាក៦ខែទើបអាចចូលហ្វឹកហាត់ឡើងវិញ។ យ៉ាងណា មកទល់ពេលនេះ វណ្ណដេត ប្រាប់ថា អាចហ្វឹកហាត់បានច្រើនលើសពីការស្មានទៅទៀត។ 

ស៊ុន វណ្ណដេត បញ្ជាក់បែបនេះ “៖មានអីបងបានធូរច្រើនហើយ យើងអាចដើរបាន ធ្វើតាមលំហាត់តាមពេទ្យដាក់ឲ្យ អ៊ីចឹងអាចរឹងមាំបានច្រើនជាងមុន។ ហាត់តាមពេទ្យ៤-៥ថ្ងៃហើយដែរ។ ខ្ញុំសួរគេអ្នកមានរបួសដូចហ្នឹងដែរ តែមកមើលខ្លួនខ្ញុំវិញ បែរជាធូរស្បើយលឿន ចង់ឆ្ងល់ខ្លួនឯងដែរ។”

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania