​ណាហ្គាវើលដ៍​ ឬ​ ភ្នំពេញក្រោន​​ ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​​ល្ងាច​នេះ?

21 Oct 2020 12:34

1088

Share :


 

ក្រុម​​ជើង​ឯក​ពាន​សម្ដេច​ឆ្នាំ​​២០១៣​​​​ជួប​ក្រុម​​ជើង​ឯក​២​​សម័យ​ ភ្នំពេញក្រោន​​នៅ​​ពហុកីឡដ្ឋាន​ជាតិ​​​ចាប់​ពី​​ម៉ោង ​៦:០០​ ​នាទីល្ងាច​​​​​​​​​​ថ្ងៃ​ទី​ ២១ ​តុលា​​ នេះ។ ​ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​​២​ដង​តាំង​ពី​ឆ្នាំ​ ២០០៧​ ​និង​ ​២០១០​ ​ហើយ​​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ម្នាក់។



កីឡាករ​សំខាន់​៖

សុះ ស៊ូហាណា ៖ ​ស៊ូហាណាជា​កម្លាំង​សំខាន់​មិន​អាច​មើល​រំលង​បាន​ និង ​ទើប​រួម​ចំណែក​ទម្លាក់​ក្រុម​ស្ដេច​ត្រាញ់​ក្នុង​​ពាន​សម្ដេច​ ព្រះខ័នរាជស្វាយរៀង ​ដោយ​លទ្ធផល​​គ្រាប់​បាល់​សរុប​ ៤-៣។ ​​កាល​ជើង​ទី​២​ ​​ដែល​ណាហ្គាវើលដ៍​ ​ឈ្នះ ​​២-១​ ក៏​​មាន​ចំណែក​គ្រាប់​​របស់​​​អតីត​យុវជន​ព្រែកប្រា​កីឡា​នេះ​ដែរ។​​ កីឡាករ​វ័យ ​២៨ ​ឆ្នាំ​រូប​នេះ​ជា​ខ្សែ​បម្រើ​​ល្អ​ម្នាក់​នៅ​តំបន់​កណ្ដាល។ ​

ប្រាក់ ធីវ៉ា ​៖​ ​​ធីវ៉ា ​បាន​បង្ហាញ​ភាព​ក្លៀវក្លា​នៅ​លើ​ទីលាន​ និង​រក​បាន​ ៣​គ្រាប់​ហើយ​​ក្នុង​ពាន​សម្ដេច​រដូវ​កាល​នេះ។ ​​​ត្បិត​តួនាទី​​ជា​ខ្សែ​បម្រើ​ប៉ុន្តែ ​រូប​​គេ​អាច​ចាប់​ដៃ​គូ​ប្រយុទ្ធ ​ជា​មួយ​ ម៉ៅ ពិសិដ្ឋ ​បាន​ល្អ​ និង​ ជំនាញ​ ហ្វ្រីឃីកទៀត​​ផង។​ ក្រៅ​ពី​​នោះ ​ការ​បញ្ជូន​បាល់​ចេញ​ពី​ជ្រុង​សុទ្ធ​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​គូ​ប្រជែង​មិន​ខាន។ ​ ​​​​​​​

ជម្រើស​១១​នាក់​​អាច​លេង​​ល្ងាច​នេះ៖

ណាហ្គាវើលដ៍​៖​ ៤--

អ្នក​ចាំ​ទី៖ ​ស៊ូ យ៉ាទី,

ខ្សែ​ការពារ​ ៤ ៖​ ស៊ុន ​សុវណ្ណារិទ្ធី, រៀម សឹង, ​ឈន ដារ៉ា, ឃឹម បូរី ​

ខ្សែ​បម្រើ​ ​៤៖​ ហេង ទីណា, ​គួច ដានី, សុះ ស៊ូហាណា,​ ឡេង​ មករា

ខ្សែ​ប្រយុទ្ធ​ ២ ៖​ ​សារី ម៉ាត់ណូរ៉ូទីន, គួច សុកុម្ភៈ

ភ្នំពេញក្រោន ៖ ​៤--

គ្រូ​បង្វឹក ស៊ុំ វណ្ណា ​រង​​បម្រាម​មិន​អាច​បញ្ជា​​កូន​ក្រុម​បាន​ ​​ខណៈ​​ ខ្សែ​​ប្រយុទ្ធ​ លឹម ពិសុទ្ធ​ ​​ក៏​រង​បម្រាម​ដែរ។

អ្នក​ចាំ​ទី​ ៖អ៊ុំ វិចិត្រ,

ខ្សែ​ការពារ​ ៤ ៖ ​​​កុក បូរីស, យ៉ើ សាហ្វី, សឿត បារាំង, ​ប៉ាក់ កែវម៉ូនី

ខ្សែ​បម្រើ​ ​៣៖​ អ៊ន ​ចាន់ប៉ូលីន, ​ជួន ចាន់ចាវ​, យ៉ើ ម៉ូស្លីម

ខ្សែ​ប្រយុទ្ធ​ ៣ ៖​ ប្រាក់ ធីវ៉ា, ម៉ៅ ពិសិដ្ឋ, ពៅ ប៉ុនវុទ្ធី  

 

ជំនួប​​ក្នុង​ពាន​សម្ដេច​ ​៣​លើក​ចុង​ក្រោយ ៖

ភ្នំពេញក្រោន​ ០ ​- ១​ ណាហ្គាវើលដ៍ ​ ​​២០១៧ (ពាន​សម្ដេច)
ណាហ្គាវើលដ៍ ២-១ ភ្នំពេញក្រោន ២០១៧ (​ពាន​សម្ដេច )

ណាហ្គាវើល​ ៣-៣ ​ភ្នំពេញក្រោន​ ​​២០១០​ (ពាន​សម្ដេច)

លទ្ធផល​ចុង​ក្រោយ​​ពីរ​លើក​ក្នុង​ពាន​សម្ដេច​៖
ណាហ្គាវើលដ៍ ​ទម្លាក់​ ព្រះខ័នរាជស្វាយរៀង​ដោយ​​លទ្ធផល​សរុប​ទាំង​ពីរ​ជើង​ ៤-៣​ នៅ​វគ្គ​ ​៨ក្រុម​ចុង​ក្រោយ។ ​ចំណែក​ ​ភ្នំពេញក្រោន ​ទម្លាក់​ គិរីវង់សុខសែនជ័យ ​ដោយ​​លទ្ធផល​ សរុប​ ៤-២ នៅវគ្គ ៨ក្រុមដូចគ្នា។ ​


​​ស្នាដៃ​រដូវ​កាល​មុន​៖

ណាហ្គាវើលដ៍​ធ្លាក់​វគ្គ ​១៦ ​ក្រុម​ចុង​​​ក្រោយ​នៃ​ពាន​សម្ដេច​​ក្រោម​ថ្វី​ជើង​ គិរីវង់សុខសែនជ័យ។ ​រី​ឯ​​ក្រុម​ភ្នំពេញក្រោន​ បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ ​
តើ​ ណាហ្គា ​ឬ ​​ក្រោន ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​​​ឆ្នាំ​ ២០២០​ នេះ?

អត្ថបទ៖ CNCC 

 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania