វិសាខាឡើងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ២០២០

22 Oct 2020 21:20

968

Share :


ក្លិបបាល់ទាត់វិសាខា បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២០ ក្រោយឈ្នះវិសាខា ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៨ទល់នឹង៩ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ នាពហុកីឡដ្ឋានជាតិ។ 

ក្នុងការប្រកួតពីមុខអ្នកទស្សនា ក្រុមទាំងពីរស្មើគ្នា១ទល់នឹង១ ដោយព្រៃវែងបើកការនាំមុខមុននៅនាទី១៦ ដោយខ្សែប្រយុទ្ធ វុធ តុលា មុនកែវ សុខផេង តាមស្មើដោយការទាត់ពីចម្ងាយនៅនាទី៣៧។ 

លទ្ធផល១ទល់នឹង១ បានបន្តដល់ចប់នាទី៩០+៧ ហើយក៏ឈានដល់ការកាត់សេចក្ដី១១ម៉ែត្រ។ ដូច្នេះវិសាខាត្រូវប៉ះណាហ្គាវើលដ៍ដែលឈ្នះភ្នំពេញក្រោន ដោយបាល់១១ម៉ែត្រដូចគ្នាក្នុងលទ្ធផល៣ទល់នឹង១។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania