ភ្នំពេញក្រោន ទទួល បឹងកេត ដែលមានប្រៀបឈ្នះពានរដូវកាលនេះ

25 Oct 2020 09:30

1716

Share :


ក្រុមជើងឯកលីគកំពូល ៦ សម័យកាល ភ្នំពេញក្រោន ទទួល បឹងកេត ដែលជាក្រុមជើងឯកលីគកំពូល ៣ សម័យនៅសប្ដាហ៍ចុងក្រោយនៃថ្ងៃបិទរដូវកាលឆ្នាំ២០២០ និងថ្ងៃកាត់សេចក្ដីរកក្រុមជើងឯក។ ជំនួបដ៏សំខាន់នេះ ត្រូវរៀបចំនៅកីឡដ្ឋាន Smart RSN ចាប់ពីម៉ោង ៦ ល្ងាចតទៅនាថ្ងៃទី ២៥ តុលា នេះ ដែលមានទស្សនិកជនប្រមាណ ៦០០ នាក់ចូលរួមសាទរ។ កាលជើងទី១ បឹងកេត ស៊ី ភ្នំពេញក្រោន ៣-១ នៅទឹកដីខេមបូឌាអ៊ែវ៉េ។ 

រំលឹកបន្តិចថា បឹងកេត ត្រូវការត្រឹមស្មើ ភ្នំពេញក្រោន ប៉ុណ្ណោះ ដើម្បីលើកពានលីគកំពូលលើកទី៤ ក្នុងប្រវត្តិសាស្ត្រ ទោះបីជា ព្រះខ័នរាជស្វាយរៀង ឈ្នះ ណាហ្គាវើលដ៍ ក៏ដោយ។  ត្រឹម១៦ប្រកួតកន្លងមក បឹងកេត មាន ៤០ ពិន្ទុ ស្របពេល គូប្រជែងដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង មាន ៣៨ ពិន្ទុ។ បើសិនក្រុមទាំងពីមានពិន្ទុស្មើគ្នា នោះការកាត់សេចក្ដីត្រូវគិតលើជំនួបទាំងពីរជើងរដូវកាលនេះ (Head To Head) ដែល បឹងកេត ជាអ្នកឈ្នះក្នុងជំនួបជើងទី១ និងមានប្រៀបជាង។ ករណី ព្រះខ័នរាជស្វាយរៀង លើកពានមានតែមួយគត់ គឺ បឹងកេត ចាញ់ ហើយក្រុមរបស់លោក Conor Nestor ត្រូវតែ ឈ្នះ ណាហ្គាវើលដ៍។ ផ្ទុយទៅវិញ បើ បឹងកេត មិនចាញ់ទេ គឺ ព្រះខ័នរាជស្វាយរៀង មិនអាចលើកពានបានឡើយ ទោះលទ្ធផលយ៉ាងណាក៏ដោយ។ 

កីឡាករសំខាន់៖

Adres Nieto Rondo៖ ដ្បិតគេរកបាន ៦ គ្រាប់គិតត្រឹម ១៦ ប្រកួតសម្រាប់ក្រុម ប៉ុន្តែ ខ្សែបម្រើ សញ្ជាតិកូឡុំប៊ីពិតជាលេងស៊ីចង្វាក់គ្នាជាមួយមិត្តរួមក្រុម និង ជួយឲ្យក្រុមមិនចាញ់សោះពេលប៉ះក្រុមខ្លាំងនៅ Top 6 នាជើងទី២ (ឈ្នះ ៣ ស្មើ១)។ 

ម៉ាត់ នូរុណ ៖ នូរុណកំពុងស្វែងរកឱកាសទៅឆក់ស្បែកជើងមាសខណៈ គូប្រជែង Privat ដែលរកបាន ១៦ គ្រាប់ជាប់បម្រាម។ បើសិនគេអាចរកបានពីរគ្រាប់ដូចកាលជំនួបជើងទី១ទល់នឹង ក្រោន នោះ អតីតកីឡាករអគ្គិសនីកម្ពុជាដែលរកបាន១៥ គ្រាប់ នឹងឈ្នះស្បែកជើងមាសនៅលីគកំពូលមិនខាន។ 

ភ្នំពេញក្រោន ៤-៣-៣៖

អ្នកចាំទីដៃទី១ អ៊ំ វិចិត្រ មិនបានបង្ហាញខ្លួននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេច ខណៈ យ៉ើ មូស្លីម និង អ៊ន ចាន់ប៉ូលីន ក៏ដូចគ្នា។ ដូច្នេះពួកគេអាចនឹងបន្តអវត្តមានដោយសាររបួសកន្លងមក។ 

អ្នកចាំទី៖ សាវែង សំណាង

ការពារ៤ ៖  យ៉ើ សាហ្វី, កុក បូរីស, សឿត បារាំង, ប៉ាក់ កែវម៉ូនី

បម្រើ ៣៖ Masaki, ជួន ចាន់ចាវ, ប្រាក់ ធីវ៉ា, 

ប្រយុទ្ធ២ ៖ Paulo Victor, Timothy , Nieto Rondon 

បឹងកេត ៖ ៤-៤-២ 

លី មីហ្សាន ទំនងអាចនឹងចូលលេងវិញបាន ប៉ុន្តែ ហុង ផេង បន្តសម្រាកព្យាបាលរហូតរដូវកាលក្រោយ។ 

អ្នកចាំទី៖ ហ៊ុល គីមហ៊ុយ, 

ខ្សែការពារ ៤ ៖ ស្លេះ សេន, សេត រ៉ស៊ីប, ទេស សម្បតិ្ត, Anderson, 

ខ្សែបម្រើ ៤ ៖ លី មីហ្សាន, Mizuno , Gopane, សៀង ចន្ធា

ប្រយុទ្ធ ២ ៖ ម៉ាត់ ណូរុន, Bata

ជំនួប៥លើកក្នុង២រដូវកាលចុងក្រោយ៖

បឹងកេត ៣-១ ភ្នំពេញក្រោន (ជើងទី១លីគ២០២០)

បឹងកេត ៤-៤ ភ្នំពេញក្រោន ៧ កក្កដា ២០១៩ (លីគកំពូល) 

ភ្នំពេញក្រោន ២-៣ បឹងកេត ១៦ មីនា ២០១៩ (លីគកំពូល) 

បឹងកេត ១-២ ភ្នំពេញក្រោន ៣០ កញ្ញា ២០១៨ (លីគកំពូល) 

ភ្នំពេញក្រោន ២-៣ បឹងកេត ០៩ មិថុនា ២០១៨ (លីគកំពូល)

 លទ្ធផល៣លើកចុងក្រោយពេលប៉ះក្រុម Top 6៖

ភ្នំពេញក្រោន 

វិសាខា ០-០ ភ្នំពេញក្រោន (Top 6) 

កងយោធពលខេមរភូមិន្ទ ១-៣ ភ្នំពេញក្រោន (Top 6) 

ភ្នំពេញក្រោន ១-០ ណាហ្គាវើលដ៍ (Top 6)

បឹងកេត

ណាហ្គាវើលដ៍ ១-១ បឹងកេត (Top 6)

បឹងកេត ១-១ ព្រះខ័នរាជស្វាយរៀង (Top 6)

កងយោធពលខេមរភូមិន្ទ ០-២ បឹងកេត (Top 6)

តើ ភ្នំពេញក្រោន អាចទប់បឹងកេតជាប់ទេ? 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania