បឹងកេតក្លាយជាជើងឯក Metfone Cambodian League ២០២០
26 Oct 2020 22:20 253

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងមិនអាចការពារតំណែងជើងឯក Metfone Cambodian League បានសម្រេចនៅរដូវកាល២០២០នេះទេ ទោះឈ្នះណាហ្គាវើលដ៍ ៤ទល់នឹង០ ក្រោយបឹងកេតស្មើភ្នំពេញក្រោន ១ទល់នឹង១។ 

ក្នុងការប្រកួតនៅថ្ងៃចុងក្រោយរដូវកាល២០២០ ថ្ងៃអាទិត្យ ទី២៥ ខែតុលា Paulo Victor បានបំប៉ោងសំណាញ់គ្រាប់នាំមុខនៅនាទី៣៣សម្រាប់ក្រុមសិង្ហក្រហមនៅ Smart RSN។ តែចុងម៉ោងទៅហើយ Dzarma Bata រកបានគ្រាប់តាមស្មើសម្រាប់បឹងកេត។ 

នៅកីឡដ្ឋានខេត្តស្វាយរៀងឯណោះវិញ ព្រះខ័នរាជស្វាយរៀងរកបាន៤គ្រាប់ដោយ ប្រាក់ មុន្នីឧត្តម, សួន សុវណ្ណ, មិន រតនៈ និងហួយ ផល្លីន។សរុបពិន្ទុ គឺព្រះខ័នរាជស្វាយរៀង និងបឹងកេតមាន៤១ពិន្ទុស្មើគ្នា។

ដូច្នេះបឹងកេតបានគ្រងជើងឯកតាមរយៈលក្ខខណ្ឌ head-to-head (ជើងទីមួយ ព្រះខ័នរាជស្វាយរៀង ២-៤ បឹងកេត និងជើងទីពីរ បឹងកេត ១-១ ព្រះខ័នរាជស្វាយរៀង)៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania