Kento បង្ហើបបំណងចង់បន្តលេងនៅកម្ពុជា ក្រោយប្រកាសចេញពីសូលទីឡូអង្គរ

29 Oct 2020 10:55

1109

Share :


ខ្សែការពារ Kento Fujihara បានប្រកាសចាកចេញពីសូលទីឡូអង្គរហើយនៅដំណាច់រដូវកាល២០២០ ក្រោយរួមរស់ជាមួយក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះតាំងពីរដូវកាល២០១៨ ពេលទើបឡើងលេងនៅក្របខណ្ឌ Metfone Cambodian League លើកដំបូង។

កីឡាករជនជាតិជប៉ុនខាងលើប្រាប់ថា នៅតែមានបំណងចង់ប្រកបអាជីពបាល់ទាត់នៅកម្ពុជា ព្រោះរីករាយនៅប្រទេសនេះ ហើយក៏មានភាពងាយស្រួលក្នុងការសម្របខ្លួន និងមានការរីកចម្រើនច្រើនផងដែរ។

Kento បញ្ជាក់បែបនេះ “៖និយាយឲ្យស្មោះទៅ ខ្ញុំពិតជាចង់បន្តលេងនៅកម្ពុជា ព្រោះខ្ញុំពេញចិត្តទាំងប្រជាជន និងប្រទេសទាំងមូល។ ខ្ញុំដឹងថា បាល់ទាត់កម្ពុជាមានការរីកចម្រើនជាលំដាប់។ អ៊ីចឹងខ្ញុំអាចសម្របខ្លួនបានយ៉ាងរលូន។ មិនតែប៉ុណ្ណោះ ខ្ញុំក៏មានការលូតលាស់ច្រើនដែរ។ តែយ៉ាងណា ខ្ញុំក៏អាចទៅលេងនៅកន្លែងណាមួយផ្សេងទៀតបានដែរ ប្រសិនបើក្លិបត្រូវការខ្ញុំ។”

Kento Fujihara បានឈានជើងមកដល់កម្ពុជាដំបូងក្នុងឆ្នាំ២០១៧ដោយលេងឲ្យណាហ្គាវើលដ៍។ មួយឆ្នាំក្រោយមក ពោលនៅឆ្នាំ២០១៩ គេក៏ត្រូវបានថ្នាក់ដឹកនាំសូលទីឡូអង្គរផ្ដល់តំណែងជាគ្រូបង្វឹកបន្ថែមពីលើតួនាទីជាកីឡាករ។

មុនមកកម្ពុជា កីឡាករវ័យ២៨ឆ្នាំធ្លាប់លេងឲ្យក្លិបលីគកំពូលសិង្ហបុរី Alberix Niigata FC (Singapore) ពីចន្លោះឆ្នាំ២០១៤ដល់២០១៦៕

អត្តបទ: cncc

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania