​Privat ជា​កីឡាករ​ដំបូង​របស់​ ព្រះខ័នរាជស្វាយរៀង ​ដែល​ឈ្នះ​​ស្បែក​ជើង​​មាស​ពីរ​ឆ្នាំ​ជាប់​គ្នា

30 Oct 2020 15:17

843

Share :


​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​​កាមេរ៉ូន ​ Jean Marie Privat Befolo Mbarga ​បាន​ចារ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្លិប​ព្រះខ័នរាជស្វាយរៀង​ ដែល​ក្លាយ​ជា​កីឡាករ​ដំបូង​រក​បាន​ស្បែក​ជើង​មាស​ពីរ​ឆ្នាំ​ជាប់​គ្នា​ពោល​ ​​​ឆ្នាំ ២០១៩​ និង​ ២០២០​ នៅ​មិត្តហ្វូនខេមបូឌានលីគ។ ​​ ​បណ្ដា​​ឆ្នាំ​​កន្លង​ទៅ​មាន​អ្នក​​ឈ្នះ​ស្បែក​ជើង​​មាស​​សម្រាប់ ​ស្វាយ​រៀង​ពីរ​ឆ្នាំ​ជាប់​គ្នា​ដែរ​ ប៉ុន្តែ​មិន​មែន​កីឡាករ​តែ​មួយ​នោះ​ទេ ​ដោយ​ឆ្នាំ​ ២០១៣​ បាន​លើ​ ឃួន ឡាបូរ៉ាវី ​និង​ ​​២០១៤​ បាន​លើ​ Bata។ ​

​Privat ​រក​បាន​ ១៦​ ​គ្រាប់​រដូវ​​​កាល​នេះ​ លើស ​ម៉ាត់ ​នូរុណ​ ​ខ្សែ​ប្រយុទ្ធ​បឹងកេត​ចំនួន​​១ ​គ្រាប់។ ​​ចំណែក​រដូវ​កាល​មុន​ រក​បាន​ ​​៣៦​ គ្រាប់​ ​ដែល​លើស​ Bata ​ចំនួន​ ១ ​គ្រាប់។ ​​រឿង​​​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បន្ថែម​ទៀត​ គឺ ​Privat ឈ្នះ​ស្បែក​ជើង​មាស​ពីរ​​រដូវ​កាល​ជាប់​​ត្រឹម​លើស​គូ​ប្រជែង​ ១ ​គ្រាប់​ជាប់​គ្នា​ពីរ​រដូវ​កាល។ ​​ក្នុង​ចំណោម​ ១៦ ​គ្រាប់​របស់​ Privat ​មាន​ហែទ្រីក​ ៣ ​ដង ​និង​​ ជា​ការ​​រក​បាន​ហែទ្រីក​ខ្ពស់​បំផុត​រដូវ​កាល​នេះ ​​ក្នុង​នោះ​​ ហែទ្រីក​ទល់​ អាស៊ីអឺរ៉ុបយូណាយធីត ​, ​យុវជន​បាទី ​និង​ ​កងយោធ​ពល​ខេមរភូមិន្ទ។ 

១៦ គ្រាប់​ដែល​ Privat ​ទាត់បញ្ចូលទី៖

vs អាស៊ី​អឺរ៉ុប​ ៣ គ្រាប់

vs ​អង្គរថាយហ្គឺរ​ ១ គ្រាប់

vs​ បឹងកេត ១ គ្រាប់

vs​ យុវជនបាទី ៣ គ្រាប់

vs​ គិរីវង់សុខសែនជ័យ ២ ​គ្រាប់

vs​​ សូលទីឡូអង្គរ ​១ គ្រាប់

vs​ វិសាខា ២ គ្រាប់

vs​ កងយោធ​ពល​ខេមរភូមិន្ទ​ ២ ​គ្រាប់​ (​ជើង​ទី២)

​ក្រៅ​ពី​ទាត់បញ្ចូលទីដោយ​ខ្លួន​ឯង​ Privat ​បាន​​បញ្ជូន​បាល់​ឲ្យ​ដៃ​គូ​ទាត់បញ្ចូលទីរបស់គូប្រកួត​ចំនួន​​ ៦ ​លើក​ផង​ដែរ​នៅ​រដូវ​កាល​នេះ។​​

កាល​ដើម​​ឆ្នាំ ​២០១៩​ ​ Privat ​បាន​​ចូល​រួម​ជា​​មួយ​​ព្រះខ័នរាដ​ស្វាយរៀង​ពី​ អាស៊ីអឺរ៉ុប​យូណាយធីត​ និង ​​រួម​ចំណែក​ឲ្យ​ក្រុម​លើក​ពាន​​រដូវ​កាល​ដំបូង​របស់​ខ្លួន​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​រក​គ្រាប់​បាន​ច្រើន​ប្រចាំ​​ក្រុម។ ប៉ុន្តែ​ ឆ្នាំ​ ២០២០​ នេះ​ព្រះខ័នរាជស្វាយរៀង​ បាន​ត្រឹម​ជើង​ឯក​រង​ ទោះ​​​មាន​ ៤១ ​ពិន្ទុ​​ស្មើ បឹងកេត​ និង​ គ្រាប់​បាល់​ស៊ុត​ច្រើន​ជាង​​ក៏​ដោយ​​ ​ព្រោះ​ ការ​សម្រេច​ដោយ​គោលការណ៍​ជំនួប​​គ្នា​ទាំង​ពីរ​ជើង​ (Head to Head)៕​ ​

អត្ថបទ៖​CNCC​

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania