អ្នកចាត់ការព្រះខ័នរាជ “៖ វាជារឿងល្អដែលមាន Daisuke ក្នុងក្រុមនៅរដូវកាលក្រោយ”

31 Oct 2020 10:53

1125

Share :


ខ្សែបម្រើ Daisuke Kobayashi បានបន្តកិច្ចសន្យាមួយរដូវកាលទៀតជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងសម្រាប់យុទ្ធនាការ Metfone Cambodian League 2021 ខាងមុខ។ នេះបើតាមការបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ក្រុមមានកីឡដ្ឋាននៅខេត្តស្វាយរៀង។

លោក Christopher Grant អ្នកចាត់ការទូទៅក្លិបជើងឯករង MCL 2020 បានចាត់ទុកការបន្លាយកុងត្រាដល់កីឡាករជនជាតិជប៉ុនខាងលើថា ជារឿងល្អមួយ ពីព្រោះគេជាសមាជិកដ៏សំខាន់ក្នុងក្រុមរយៈពេល៣ឆ្នាំកន្លងមក។

អ្នកចាត់ការខាងលើលម្អិតបែបនេះ “៖យើងមានសេចក្ដីសោមនស្សដែល Daisuke បានបន្តកិច្ចសន្យាមួយរដូវកាលទៀតជាមួយក្លិបរបស់យើង។ Daisuke ទទួលបានផ្លែផ្កាដ៏ល្អនៅរដូវកាលមុន ហើយក៏បង្ហាញថា រូបគេជាកម្លាំងស្នូលមួយក្នុងក្រុមរយៈពេល៣ឆ្នាំមកនេះ។ វាជារឿងដ៏អស្ចារ្យមួយដែលមានគាត់ក្នុងក្រុមសម្រាប់រដូវកាល២០២១ខាងមុខ។”

Daisuke Kobayashi ដែលធ្លាប់ប្រកបអាជីពនៅក្លិបថៃ Nakhon Phanom និង Surat Thani ចន្លោះឆ្នាំ២០១៦ដល់២០១៧ បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀងនៅឆ្នាំ២០១៨។ គេបានរួមចំណែកសំខាន់ក្នុងការឈ្នះតំណែងជើងឯក Metfone Cambodian League 2019 ជាមួយព្រះខ័នរាជស្វាយរៀង។ 

ជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀងក៏បានប្រកាសពីការបន្តកិច្ចសន្យាដល់ខ្សែប្រយុទ្ធវ័យក្មេង ប្រាក់ មុន្នីវីរៈ ផងដែរ៕ 

 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania