យូ អាឡិចហ្សង់ រំពឹងបង្ហាញខ្លួនក្នុងការប្រកួតសាជាថ្មីនៅរដូវកាលក្រោយ

03 Nov 2020 07:30

2105

Share :


អតីតអ្នកចាំទីក្លិបភ្នំពេញក្រោន និងបឹងកេត យូ អាឡិចហ្សង់ បានឈានជើងមកកាន់កម្ពុជាសាជាថ្មី ហើយ ក្រោយវិលទៅស្នាក់នៅប្រទេសបារាំងជិតមួយឆ្នាំដើម្បីជួយមើលខុសត្រូវមុខជំនួញរបស់ក្រុមគ្រួសារ។ 

អាឡិច បង្ហើបថា ការវិលត្រលប់មកកាន់ទឹកដីកំណើតនេះក៏ភ្ជាប់ជាមួយនឹងក្ដីសង្ឃឹមវិលទៅកាន់អាជីពបាល់ទាត់នៅក្របខណ្ឌកំពូលកម្ពុជាម្ដងទៀតនៅរដូវកាល២០២១ខាងមុខ។ គេថា បច្ចុប្បន្នក្លិបមួយចំនួនកំពុងទាក់ទងរូបគេទៅរួមក្រុមដែរ។

កូនខ្មែរកាត់ថៃ (ម្ដាយខ្មែរ ឪពុកថៃ) សញ្ជាតិបារាំងបញ្ជាក់បែបនេះ “៖ខ្ញុំសង្ឃឹមថា នឹងអាចបង្ហាញខ្លួនក្នុងបាល់ទាត់កម្ពុជាសាជាថ្មី។ បច្ចុប្បន្នមានក្លិបមួយចំនួនបានទាក់ទងខ្ញុំដែរ។ ទោះខ្ញុំខានលេងយូរក៏គ្មានបញ្ហាអ្វីដែរ វាដូចការជិះកង់អ៊ីចឹង ទោះមិនបានជិះយូរ ក៏មិនភ្លេចដែរ សំខាន់ឲ្យតែមានការត្រៀមខ្លួនល្អនៅមុនរដូវកាល។”

គួរដឹងដែរថា យូ អាឡិចហ្សង់ ដែលកើតនៅខេត្តកំពង់ចាមតែផ្លាស់ទៅរស់នៅប្រទេសបារាំងតាំងពីតូចនោះ បានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាដំបូង ក្នុងឆ្នាំ២០១៨ លេងឲ្យភ្នំពេញក្រោនមួយរដូវកាលមុនផ្លាស់ទៅបឹងកេតនៅឆ្នាំ២០១៩។ 

បើនិយាយពីការផ្ដើមហ្វឹកហាត់តែម្ដង អាឡិច បានចូលរួមជាមួយថ្នាលយុវជនក្លិប Toulouse តាំងពីឈុតអាយុក្រោម១៣ឆ្នាំ ដល់១៦ឆ្នាំ។ ដោយឡែកកាលពីឆ្នាំ២០១៧ ពោលមុនមកកម្ពុជា គេបានចំណាយពេលហ្វឹកហាត់មួយរយៈនៅក្រុមយុវជនក្លិប Chonburi នៃក្របខណ្ឌកំពូលថៃ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania