Thiago ក្រោយការចាកចេញពីព្រះខ័នរាជស្វាយរៀង

04 Nov 2020 09:43

4206

Share :


ខ្សែបម្រើ Thiago de Jesus និងខ្សែប្រយុទ្ធ Pedro Augusto បានបញ្ចប់កិច្ចសន្យានៅព្រះខ័នរាជស្វាយរៀងហើយនៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ក្រោយចំណាយពេលមួយរដូវកាលកន្លងមកដែលអ្នកទាំងពីររួមចំណែកបានចំណាត់ថ្នាក់លេខពីរនៅក្របខណ្ឌ Metfone Cambodian League 2020។

Thiago ដែលអាចសន្ទនាជាភាសាអង់គ្លេសបានស្ទាត់ជំនាញជាង Pedro ប្រាប់ថា សប្បាយចិត្ត និងទទួលបានបទពិសោធល្អៗក្នុងការលេងនៅក្រុមជើងឯក MCL ពីរសម័យនេះ។ យ៉ាងណា គេមិនទាន់គិតគូរពីទ្រនំថ្មីនៅឡើយទេ ព្រោះចង់ទុកពេលសម្រាកលំហែកាយសិន។

កីឡាករវ័យ៣២ឆ្នាំរៀបរាប់បែបនេះ “៖ពេញចិត្តបទពិសោធនៅទីនេះ ព្រោះបានរាប់អានមិត្តភក្ដិថ្មីៗ និងស្គាល់វប្បធម៌ថ្មី។ ខ្ញុំសប្បាយចិត្តចំពោះការលេងនៅកម្ពុជា និងបានមើលពីការរីកចម្រើននៃបាល់ទាត់នៅទីនេះ។ ចប់ពីនេះទៅ ខ្ញុំអត់ទាន់គិតនៅឡើយ ព្រោះចង់សម្រាក និងរង់ចាំបន្តិចសិន។ បើនិយាយពីក្លិបបន្ទាប់ ខ្ញុំមិនខ្វល់ថានៅទីណាទេ គឺគ្មានបញ្ហាសម្រាប់ខ្ញុំឡើយ។”

មុនមកដល់កម្ពុជា Thiago de Jesus ក៏ធ្លាប់ប្រកបអាជីពនៅប្រទេសថៃ។ ចំណែក Pedro Augusto បានចំណាយពេលនៅក្របខណ្ឌកំពូលវៀតណាមមុនចូលរួមជាមួយព្រះខ័នរាជស្វាយរៀង។ 

អ្វីគួរកត់សម្គាល់ដែរនោះ គឺ Pedro ដែលមានតួនាទីជាខ្សែប្រយុទ្ធរកបាន១៤គ្រាប់នៅ Metfone Cambodian League ឈរលំដាប់ទី៣ក្នុងតារាង Top Scorers ពីក្រោមម្ចាស់ស្បែកជើងមាស Privat Mbarga និងជាមិត្តរួមក្រុម ចំនួនពីរគ្រាប់៕

អត្ថបទៈ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania