ជំនួបដណ្ដើមលេខ៣នៅពានសម្ដេច ហ៊ុន សែន ឆ្នាំ២០២០ រវាងភ្នំពេញក្រោន និង ព្រៃវែង

07 Nov 2020 11:21

705

Share :


ជើងឯកពានសម្ដេចពីរសម័យភ្នំពេញក្រោន ជួបក្រុមខេត្តព្រៃវែងដើម្បីដណ្ដើមយកចំណត់ថ្នាក់លេខ៣ពានសម្ដេច ហ៊ុន សែន ឆ្នាំ២០២០នេះ។ ការប្រកួតនឹងចាប់ផ្ដើមវេលាម៉ោង ៣:០០ រសៀលថ្ងៃទី ៧ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិ មុនពេល ណាហ្គាវើលដ៍ប៉ះ វិសាខា នៅវគ្គផ្ដាច់ព្រ័ត្រវេលាម៉ោង ៦:០០ល្ងាច។ 

ភ្នំពេញក្រោន ចាញ់ ណាហ្គាវើលដ៍ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេល ព្រៃវែង ចាញ់ វិសាខា។ ក្រុមទាំងពីរខកខានទៅវគ្គផ្ដាច់ព្រ័ត្រដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដីដូចគ្នា។ 

កីឡាករសំខាន់៖

ប្រាក់ ធីវ៉ា ៖ ធីវ៉ា ជាអ្នកនាំលេងដ៏សំខាន់មួយរួបនៅតំបន់កណ្ដាល ឬ អាចលេងប្រយុទ្ធបានទៀតផង។ គេរកបាន ៣ គ្រាប់ក្នុងពានរង្វាន់នេះ។ ធីវ៉ា អាចនឹងបង្វិលខ្សែការពារក្មេងៗរបស់ ព្រៃវែង ឲ្យវិលមុខនៅក្នុងការប្រកួតរសៀលនេះ។ 

វុធ តុលា ៖ គេគឺជាខ្សែប្រយុទ្ធសំខាន់បំផុតម្នាក់របស់ព្រៃវែង និង រកបាន ៥ គ្រាប់ហើយសម្រាប់ក្រុម។ បើសិនគេអាចស៊ុតចូលមួយគ្រាប់ទល់នឹង ភ្នំពេញក្រោន នោះទំនងនឹងឈ្នះស្បែកជើងមាសមិនខាន ដែលលើស សៀង ចន្ធា និង ជា ណាវីន ចំនួន ១ គ្រាប់ (អស់ឱកាសលេង)។ 

ជម្រើស១១នាក់ដែលអាចលេង៖ 

ភ្នំពេញក្រោន ៤-៤-២៖

ភ្នំពេញក្រោន នៅតែបាត់បង់កម្លាំងសំខាន់ដូច ប្រធានក្រុម អ៊ន ចាន់ប៉ូលីន និង យ៉ើ មូស្លីម។ 

អ្នកចាំទី៖ អ៊ុំ វិចិត្រ

ខ្សែការពារ ៤៖ កុក បូរីស, យ៉ើ សាហ្វី, សឿត បារាំង, ប៉ាក់ កែវម៉ូនី

ខ្សែបម្រើ ៤៖ ជួន ចាន់ចាវ , សួន នឿត, សេត រ៉ូហ្សាក់, ពៅ ប៉ុនវុទ្ធី 

ប្រយុទ្ធ ២៖ លឹម ពិសុទ្ធ, ម៉ៅ ពិសិដ្ឋ

ព្រៃវែង ៣-៥-២ ៖

អ្នកចាំទី៖ វីរៈ ដារ៉ា, 

ខ្សែការពារ៣៖ ពៅ ចាន់ថេត, ញឹម លីហួរ, ចាន់ សារ៉ាពេជ្រ 

ខ្សែបម្រើ៤៖ ស សាមុត, លីន ដារាដេវិទ្យ,  អាត អូនតូច (C), វឿន វ៉ា

ខ្សែប្រយុទ្ធ៣ ៖, វុធ តុលា, គី រីណា  

លទ្ធផលមុនឡើងវគ្គដណ្ដើមលេខ៣៖

ឆ្នាំមុន ភ្នំពេញក្រោន ក៏ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចដែរ ប៉ុន្តែ ចាញ់ដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដីដូចឆ្នាំ ២០២០ ពេលចាញ់ ក្រុមណាហ្គាវើលដ៍ (គ្រាប់បាល់ប៉េណាល់ទីកាត់ក្ដី ៣-១ ក្រោយស្មើត្រឹម ៩០ នាទី)។ 

ព្រៃវែងក្លាយជាក្រុមខេត្តដំបូងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង និង ឈ្នះក្រុមលីគកំពូលមានបទពិសោធន៍ជាច្រើន។ ក្រុមសម្បូរដោយយុវជនមួយនេះទម្លាក់អង្គរថាយហ្គឺរ នៅវគ្គ ១៦ ក្រុម, ទម្លាក់ កងយោធពលខេមរភូមិន្ទនៅវគ្គ ៨ ក្រុម មុន ចាញ់វិសាខា ដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដី ៩-៨ (ចប់ ៩០នាទី ស្មើ ០-០) នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ 

តើភ្នំពេញក្រោន ឬ ព្រៃវែងដែលដណ្ដើមបានលេខ៣? 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania