ព្រៃវែងឈ្នះភ្នំពេញក្រោនយកបានលេខ៣ពានសម្ដេចតេជោ ហ៊ុន សែន

09 Nov 2020 07:18

980

Share :


ក្រុមបាល់ទាត់ជម្រើសខេត្តព្រៃវែងដណ្ដើមបានមេដាយសំរឹទ្ធពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកា២០២០ ក្រោយឈ្នះក្លិបភ្នំពេញក្រោន២ទល់នឹង៤ ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ។

ភ្នំពេញក្រោនដែលជាជើងឯក ហ៊ុន សែន ខាប់ ពីរដងបើកការនាំមុខមុនតាំងពីនាទីទី០១ តាមរយៈការតែតបញ្ចូលទីពីខ្សែបម្រើ ប្រាក់ ធីវ៉ា។ 
ដល់នាទី៣៣ ព្រៃវែងតាមស្មើបានវិញ ពីការទាត់បន្ថែមដោយខ្សែបម្រើប្រយុទ្ធ គី រីណា បន្ទាប់ពីអ្នកចាំទី អ៊ុំ វិចិត្រ ព្យាយាមសង្គ្រោះភ្នំពេញក្រោនពីការអូសបាល់របស់វឿន វ៉ា។ 

ក្រុមលោក ស៊ុំ វណ្ណា បាននាំមុខសាជាថ្មីដោយខ្សែប្រយុទ្ធ ពៅ ប៉ុនវុទ្ធី នៅនាទី៤៥។

ដល់វគ្គទីពីរ នាទី៤៧ ពៅ ចាន់ថេត បានទាត់បញ្ចូលទីតាមស្មើវិញ។ ការសហការគ្នាយ៉ាងល្អធ្វើឲ្យព្រៃវែងឆក់បានការនាំមុខលើភ្នំពេញក្រោនវិញ នៅពេលវឿន វ៉ា ទាត់ផុតដៃរបស់អ្នកចាំទី អ៊ុំ វិចិត្រ យកបានគ្រាប់ទី៣នៅនាទី៥៤។ គ្រាប់ទី៤របស់ព្រៃវែងចេញពីការទាត់បញ្ចូលទីយ៉ាងល្អដោយខ្សែប្រយុទ្ធ វុធ តុលា នៅនាទី៧៧

គួរដឹងដែរថា មុនឡើងមកកាន់វគ្គយកចំណាត់ថ្នាក់លេខ៣នេះ ភ្នំពេញក្រោនចាញ់ណាហ្គាវើលដ៍ដោយសារបាល់កាត់សេចក្ដី១១ម៉ែត្រ ខណៈព្រៃវែងត្រូវបានទម្លាក់ដោយវិសាខានៅវគ្គពាក់កណ្ដាលផ្ដាច់ដោយការទាត់ប៉េណាល់ទីដូចគ្នា។

គួររំឭកថា ព្រៃវែង គឺជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្តរដូវកាល២០២០៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania