វិសាខាឈ្នះតំណែងជើងឯកសម្ដេចតេជោ ហ៊ុន សែន លើកដំបូង

09 Nov 2020 12:39

716

Share :


ក្លិបបាល់ទាត់វិសាខាក្រសោបបានតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០២០ ក្រោយឈ្នះណាហ្គាវើលដ៍២ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ ទី០៧ ខែតុលា។

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ កែវ សុខផេង បានទាត់មួយជើងឆ្វេងប៉ះខ្នងរៀម ស៊ឹង បន្តិចចូលទីណាហ្គាមួយគ្រាប់មុននៅនាទី៤១។ 

លុះចូលដល់វគ្គទីពីរនាទី៥៧ វិសាខាបន្ថែមការនាំមុខមួយគ្រាប់ទៀតពីការទាត់យ៉ាងល្អរបស់ឆេង ម៉េង ក្រោយទទួលបាល់ពីកែវ សុខផេង។ ទោះអាចរកបានគ្រាប់ទីពីរ ឆេង ម៉េង មិនបានអបអរឡើយដើម្បីរក្សាការគោរពដល់ក្លិបចាស់ណាហ្គាវើលដ៍។

វិសាខានៅតែបន្តដាក់គំនាបខ្លាំងលើណាហ្គាវើលដ៍ តែយ៉ាងណាលទ្ធផល២ទល់នឹង០នៅតែបន្តដល់ការប្រកួត៩០នាទី។

ដូច្នេះនេះជាលើកទីមួយហើយដែលវិសាខាឈ្នះតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោយក្លិបនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ និងឈ្នះជើងឯកក្របខណ្ឌទីពីរនៅឆ្នាំដដែលនោះឡើងមកកាន់ក្របខណ្ឌ Metfone Cambodian League នៅឆ្នាំ២០១៨៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania