វុធ តុលា បំបែកកំណត់ត្រា ចាន់ វឌ្ឍនាកា នៅពានសម្ដេច ហ៊ុន សែន

11 Nov 2020 10:14

2272

Share :


ខ្សែប្រយុទ្ធ វុធ តុលា បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលឈ្នះស្បែកជើងមាសនៅពានសម្ដេច ហ៊ុន សែន ក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយបន្ទាប់ពីជួយឲ្យព្រៃវែង ជាប់ចំណាត់ថ្នាក់លេខ៣កាលថ្ងៃសៅរ៍កន្លងទៅ។ 

ការឈ្នះស្បែកមាសនៅឆ្នាំ ២០២០ នេះ វុធ តុលា វ័យត្រឹម ១៨ឆ្នាំ និង ៥ខែប៉ុណ្ណោះ ដែលនាំឲ្យរូបគេបំបែកកំណត់ត្រា ចាន់ វឌ្ឍនាកា កាលឆ្នាំ២០១៣ ដែលឈ្នះស្បែកជើងមាសនៅពានសម្ដេចត្រឹមអាយុ ត្រឹមវ័យ ១៩ ឆ្នាំ និង២៤ថ្ងៃ។ វឌ្ឍនាកា កាលនោះរកបាន ១១ គ្រាប់ និងជាឆ្នាំដំបូងដែលរូបគេលេងឲ្យ បឹងកេត ដូចដែល វុធ តុលា លេងឆ្នាំដំបូងឲ្យព្រៃវែងដែរ។ 

អតីតយុវជនបាទីដែលឈ្នះស្បែកជើងមាសរដូវកាលនេះ រកបាន ៦ គ្រាប់ល្អៗទល់ក្រុមខាងក្រោម៖

vs អង្គរថាយហ្គឺរ ២ គ្រាប់ (វគ្គ១៦ក្រុម) 

vs កងយោធពលខេមរភូមិន្ទ ២ គ្រាប់ (វគ្គ៨ក្រុម) 

vs វិសាខា ១ គ្រាប់ (វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ) 

vs ភ្នំពេញក្រោន ១ គ្រាប់ (វគ្គ Playoff យកលេខ៣) 

វុធ តុលា ជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី មុនផ្ទេរទៅក្លិបវិសាខាដោយហ្វឹកហាត់ និង លេងក្នុងពានយុវជន។ ប៉ុន្តែមុនលីគលំដាប់ទី២ចាប់ផ្ដើម រូបគេបានផ្ទេរទៅ ក្រុមខេត្តព្រៃវែង និងជួយឲ្យក្រុមថ្នាក់ខេត្តបានចំណាត់ថ្នាក់លេខ៣ពានសម្ដេច ហ៊ុន សែន មិនធ្លាប់មាន៕  

បច្ចុប្បន្ន វុធ តុលា ក៏មានឈ្មោះក្នុងបញ្ជីហ្វឹកហាត់ជម្រើសជាតិ U19 កម្ពុជាដែលហ្វឹកហាត់ជុំគ្នារៀងរាល់ថ្ងៃអង្គារ ដើម្បីត្រៀមពានរង្វាន់ AFC U19 Championship នាពេលខាងមុខ។ តុលា បានរួមចំណែក កសាងមុខមាត់ជូនឈុតយុវជនកម្ពុជា ជាពិសេសការចាប់ដៃគូជាមួយ សៀង ចន្ធា ពេលឈ្នះ យុវជន វៀតណាម និងថៃជាដើមនៅឆ្នាំ ២០១៩៕ 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania