Colum Curtis ជាប់កំណត់ត្រាគ្រូបង្វឹកក្មេងបំផុតដែលឈ្នះពានសម្ដេច ហ៊ុន សែន

13 Nov 2020 12:51

1619

Share :


លោក Colum Curtis ក្លាយជាគ្រូបង្វឹកវ័យក្មេងបំផុតដែលដឹកនាំឈ្នះពានសម្ដេច ហ៊ុន សែន បន្ទាប់ពីឈ្នះ ណាហ្គាវើលដ៍ ដោយលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រកាលថ្ងៃទី ៧ វិច្ឆិកា ។ លោកមានអាយុត្រឹម ៣១ ឆ្នាំ ១៧ ថ្ងៃប៉ុណ្ណោះនៅថ្ងៃលើកពាន។ 

ការឈ្នះពានឆ្នាំដំបូងធ្វើឲ្យរូបលោកបំបែកកំណត់ត្រារបស់ លោក មាស ចាន់ណា និង លោក អ៊ុង កនយ៉ានិត ដែល ដឹកនាំ ណាហ្គា និង នគរបាលជាតិ លើកពានសម្ដេច ឆ្នាំ២០១៣ និង ២០១៤ រៀ គ្នា មាន អាយុត្រឹម ៣៣ និង ៣៤ ឆ្នាំប៉ុណ្ណោះ។

ពេលនាំវិសាខា លើកពានសម្ដេចលើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្លិប លោក Curtis ត្រូវបានចារក្នុងពានសម្ដេច ហ៊ុន សែន និង ជាគ្រូបង្វឹកក្មេងបំផុតនៅលីគកំពូលឆ្នាំ២០២០ ផងដែរ។ នេះជាកំណត់ត្រាថ្មីបំផុតដែល គ្រូបង្វឹកវ័យក្មេងបំផុតចូលដឹកនាំរដូវកាលដំបូង និង ជួយឲ្យក្រុមលើកពានសម្ដេច ហ៊ុន សែន ដែលកកើតតាំងពីឆ្នាំ ២០០៧។ 

ក្នុងការដឹកនាំ ៦ ប្រកួតនៅពានសម្ដេចឆ្នាំ ២០២០ នេះ វិសាខា ស៊ុតចូលគេ ២០ គ្រាប់ និង របូតគ្រាប់បាល់ ៦ គ្រាប់។ អ្វីដែលពិសេសនោះ គឺ Curtis រួមចំណែកឲ្យ វិសាខាក្លាយជាក្រុមទី៨ ដែលមិនរបូតគ្រាប់បាល់ និងឈ្នះពាននៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នេះ។ 

លទ្ធផលទាំង ៦ ប្រកួត ៖

វគ្គ ១៦ ក្រុម៖

ជើងទី១ ត្បូងឃ្មុំ ៤-១ វិសាខា 

ជើងទី២ វិសាខា ៩ - ០ ត្បូងឃ្មុំ

វគ្គ៨ក្រុម ៖ 

ជើងទី១ បឹងកេត ១-១ វិសាខា 

ជើងទី២ វិសាខា ៣-៣ បឹងកេត (ឈ្នះបាល់១១ម៉ែត្រទីកាត់សេចក្ដី ៤-៣) 

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖ 

វិសាខា ១-១ ព្រៃវែង (ឈ្នះបាល់១១ម៉ែត្រទីកាត់សេចក្ដី ៩-៨) 

វគ្គផ្ដាច់ព្រ័ត្រ ៖

ណាហ្គាវើលដ៍ ០-២ វិសាខា (ជើងឯកលើកដំបូង) 

លោក Curtis ចូលកាន់តំណែង វិសាខា បន្ទាប់ពីរួមចំណែកជួយឲ្យព្រះខ័នរាជស្វាយរៀងលើកពានលីគកំពូលឆ្នាំ ២០១៩ ក្នុងនាមជាគ្រូជំនួយ៕ 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania