ធារី “៖សម្រាប់ទ្រនំថ្មីមិនសំខាន់នៅទីណាទេ ឲ្យតែមានឱកាសល្អ”
16 Nov 2020 11:42 693

ក្រោយចាកចេញពី Perak FA នៃក្របខណ្ឌ Malaysian Super League នាដំណាច់រដូវកាល២០២០ ប៊ិន ចន្ថាធារី បង្ហើបថា មិនទាន់គិតពីទ្រនំថ្មីណាទេ តែប្រសិនបើឱកាសល្អ គេនឹងអាចចូលរួមដោយមិនខ្វល់នៅទីណា ឬប្រទេសណាឡើយ។

ធារីបញ្ជាក់បែបនេះ “៖ឥឡូវខ្ញុំចង់សម្រាកជាមួយគ្រួសារសិនទើបនឹករកទ្រនំថ្មី។ យើងមិនទាន់ដឹងនៅឡើយទេ។ តែអ្វីសំខាន់នោះ ឲ្យតែមើលទៅថាមានឱកាសល្អ ខ្ញុំមិនខ្វល់ថា ទៅលេងនៅណាទេ។”

ខ្សែបម្រើវ័យ២៩ឆ្នាំបង្ហើបដែរថា ការសម្រេចចិត្តចាកចេញពី Perak FA កើតឡើងក្រោយគេបដិសេធកិច្ចសន្យាថ្មី ព្រោះចង់ស្វែងរកឱកាសកាន់តែប្រសើរជាងនេះ។

គួររំឭកថា ធារី បានផ្លាស់ទៅក្លិបក្របខណ្ឌកំពូលម៉ាឡេស៊ីមួយនេះនៅដើមរដូវកាល២០២០ លេងបាន១០ប្រកួត ទាត់ចូលមួយគ្រាប់ និងបញ្ជូនមួយលើក។ 

អតីតសមាជិកភ្នំពេញក្រោន និង អគ្គិសនីកម្ពុជា ធ្លាប់លេងឲ្យក្លិបមួយទៀតនៅក្របខណ្ឌ Malaysian Super League នេះដែរ គឺ Terengganu FA ពីឆ្នាំ២០១៨ដល់២០១៩។ គេក៏បានចំណាយពេលនៅក្លិប Krabi FC ក្របខណ្ឌ Thai League 2 កាលឆ្នាំ២០១៧ និងក្លិបលីគកំពូលថៃ Sukhothai មួយរយៈខ្លីកាលខែធ្នូ ឆ្នាំ២០១៩៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ Thierry Chantha Bin

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania