អ៊ុល រ៉ាវី “៖សំណាងដែរដែលត្រូវសម្រាកព្យាបាលរបួសពេលអស់ប្រកួតទៅហើយ”
17 Nov 2020 12:11 226

ក្រោយវះកាត់របួសជង្គង់ឆ្វេងនៅដើមសប្ដាហ៍នេះ ខ្សែប្រយុទ្ធ អ៊ុល រ៉ាវី ត្រូវសម្រាកខ្ទង់ពីរខែមុនចូលហ្វឹកហាត់វិញជាមួយមិត្តរួមក្រុមឯទៀតនៅក្លិបនគរបាលជាតិ។ 

អតីតកីឡាករជម្រើសជាតិកម្ពុជាប្រាប់ថា របួសនេះកើតឡើងចំពេលប្រកួតចុងក្រោយនៃក្របខណ្ឌកំពូលកម្ពុជា Metfone Cambodian League តទល់សូលទីឡូអង្គរ។ គេថា ជាសំណាងល្អមួយដែរដែលរបួសនេះកើតឡើងពេលអស់ប្រកួតទៅហើយ ហើយរំពឹងថា អ្វីៗនឹងវិល១០០ភាគរយនៅមុនបើករដូវកាលថ្មី។

រ៉ាវី រៀបរាប់បែបនេះ “៖ជង្គង់ឆ្វេង។ វះកាត់ចេញកុំឲ្យមានបញ្ហាឆ្អឹង។ ពេទ្យថា ចាំមើលតាមហ្នឹងទៀត យ៉ាងយូរពីរខែអាចចាប់ផ្ដើមហាត់វិញបាន។ ពីមុនធ្លាប់ប៉ះទង្គិចដែរ តែអត់ខ្លាំងអ៊ីចឹង តែប្រកួតចុងក្រោយជាមួយសូលទីឡូក៏ជួបបញ្ហាបែបនេះ ដល់ពេលទៅថតមើលទៅ ក៏ឃើញបញ្ហាហ្នឹង អ៊ីចឹងត្រូវវះកាត់ចេញ។ វាចេះកើតឡើងចំពេលសម្រាកទៀតដែលមិនប៉ះពាល់ដល់ការប្រកួត។”

អ៊ុល រ៉ាវី បានបង្ហាញខ្លួនទៀងទាត់សម្រាប់ក្លិបនគរបាលជាតិនៅរដូវកាល២០២០កន្លងទៅ ខណៈក្លិបនេះបញ្ចប់នៅចំណាត់ថ្នាក់លេខ៩នៃក្របខណ្ឌ Metfone Cambodian League។ គេជាកីឡាករទីពីរក្នុងក្លិបដែលមានបញ្ហារបួសជង្គង់ បន្ទាប់ពីមិត្តរួមក្រុម ស៊ុន វណ្ណដេត៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania