ភ្នំពេញក្រោន តែងតាំងលោក Oleg Starynskyi ជាគ្រូបង្វឹកថ្មី
19 Nov 2020 08:46 324

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានតែងតាំងលោក Oleg Starynskyi ជាគ្រូបង្វឹកក្រុមឈុតធំ សម្រាប់រដូវកាលក្រោយ កាលពីម្សិលមិញនេះ ។ លោក Oleg Starynskyi ក៏ធ្លាប់ជាគ្រូបង្វឹកក្លិបបាល់ទាត់នេះផងដែរ កាលពីឆ្នាំ២០១៦ និង២០១៧ ហើយគាត់ក៏ជាគ្រូបង្វឹកក្រុមយុវជនថ្នាលអាយុក្រោម១៩ឆ្នាំនាឆ្នាំ២០១៦ផងដែរ ។

គួរបញ្ជាក់ផងដែរក្លិបបាល់ទាត់ភ្នំពេញក្រោនបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ នៅក្នុងលីគកំពូលកម្ពុជា មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០ និង ទទួលបានជ័យលាភីលេខ ៤ នៅក្នុងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) កាលពីពេលថ្មីៗកន្លងទៅ។ 


អត្ថបទ៖ CNCC 
ប្រភពរូប៖ Phnom Penh Crown FC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania