សកម្មភាពចុះវាយតម្លៃលក្ខខណ្ឌបច្ចេកទេសនៅតាមទីលាននីមួយៗរបស់ក្រុមបាល់ទាត់តំណាង ខេត្ត-ក្រុង មួយចំនួនដែលបានដាក់ពាក្

21 Jan 2021 12:19

495

Share :


 

 

 

 

 

សកម្មភាពចុះវាយតម្លៃលក្ខខណ្ឌបច្ចេកទេសនៅតាមទីលាននីមួយៗរបស់ក្រុមបាល់ទាត់តំណាង ខេត្ត-ក្រុង មួយចំនួនដែលបានដាក់ពាក្យ ស្នើសុំចូលរួមប្រកួត ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ រដូវកាលឆ្នាំ២០២១ របស់ក្រុមការងារបច្ចេកទេសគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា 

តាមការពិនិត្យរបស់ក្រុមការងារបច្ចេកទេសកន្លងមក ឃើញថា មានក្រុមជាច្រើនបានខិតខំរៀបចំខ្លួន ក៏ដូចជាទីលាន ក្នុងការធ្វើជាម្ចាស់ផ្ទះបានល្អទៅលក្ខខណ្ឌបច្ចេកទេស ដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានដាក់ ប៉ុន្តែមានក្រុមមួយចំនួនពុំបានបំពេញតាមដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាដាក់អោយនោះទេ

ក្រុមការងារបច្ចេកទេសក៏បានពិនិត្យបន្ថែមទៀតលើលក្ខខណ្ឌមួយចំនួនបន្ថែមទៀត

ក្រុមការងារហ្នឹងបង្ហាញឈ្មោះក្រុមទាំងអស់ដែលបានបំពេញតាមលក្ខខណ្ឌបានល្អ និងត្រូវបានអនុញ្ញាតចូលរួមប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ រដូវកាលឆ្នាំ២០២១ ក្នុងកម្មវិធីបើករដូវកាលថ្មី នៅពេលខាងមុខនេះ

🙏 (ថែរក្សាសុខភាពឱ្យបានល្អគ្រប់ពេលវេលា) 🙏

⚽️ សូមបន្តគាំទ្រវិស័យបាល់ទាត់ជាតិយើងទាំងអស់គ្នា 🇰🇭🇰🇭🇰🇭

✨✨✨✨✨✨✨✨✨✨✨✨✨

#CNCC #HSC2021 #HUNSENCUP 

#NEWSEASON #COMINGSOON

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania