លោក Conor និយាយពីកូនក្រុមបរទេសថ្មីក្រោយមិត្តភាពនៅសៀមរាបមួយប្រកួត

24 Jan 2021 10:53

1460

Share :


ឆ្លើយតបទៅនឹងសំណួរថាតើយល់យ៉ាងណាដែរចំពោះការលេងរបស់កូនក្រុមក្នុងយុទ្ធនាការសមជើងដើមរដូវកាល លោក Conor Nestor គ្រូបង្គោលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង អះអាង សប្បាយចិត្តដែលសមាជិកគ្រប់រូបធ្វើបានល្អ ទោះចាញ់វិសាខាក្នុងការប្រកួតមិត្តភាពនាពេលថ្មីៗ ។

ពាក់ព័ន្ធទៅនឹងការលេងរបស់កូនក្រុមបរទេសវិញ គ្រូបង្វឹកកាន់ UEFA A-License ថា ខ្សែប្រយុទ្ធអេស្ប៉ាញ Mika ទើបបញ្ចប់ចត្តាឡីស័ក២ថ្ងៃប៉ុណ្ណោះមុនជំនួបជាមួយវិសាខា ហើយខ្សែការពារ Paddy Barret មកពីសាធារណរដ្ឋអៀរឡង់ ខកខានការប្រកួតផ្លូវការតាំងពីខែតុលាម្ល៉េះ។ 

លោក Conor Nestor រៀបរាប់ “៖សម្រាប់យើងកំពុងស្ថិតដំណាក់កាលដំបូងនៃការត្រៀមរដូវកាលថ្មី ខណៈរដូវកាលថ្មីនឹងចាប់ផ្ដើមនៅថ្ងៃទី០៦ ខែមីនា ដូច្នេះខ្ញុំសប្បាយចិត្តដែលពួកគេធ្វើបានល្អតទល់វិសាខា ដែលបានចូលហ្វឹកហាត់វិញជាង២ខែមកហើយនោះ។ បើនិយាយពីកីឡាករបរទេសថ្មីទាំង២របស់យើង គឺ Mika ទើបពីផុតចត្តាឡីស័កបាន២ថ្ងៃទេ។ Paddy វិញ មិនដែលប្រកួតផ្លូវការសោះតាំងពីខែតុលាមក ដូច្នេះខ្ញុំសប្បាយចិត្តចំពោះគេ។ ក្នុងរយៈពេល៦សប្ដាហ៍ទៀតទម្រាំដល់រដូវកាលថ្មី ប្រសិនបើពួកគេមានស្ថានភាពពេញលេញនោះ ខ្ញុំសប្បាយចិត្តនឹងចាំមើលថាតើពួកគេនឹងលេងបានរលូនជាមួយកូនក្រុមចាស់ៗបានប៉ុនណា។”

គួរដឹងដែរថា មុនចូលរដូវកាលថ្មី២០២១ ព្រះខ័នរាជស្វាយរៀងដែលជាក្រុមរងជើងឯក Metfone Cambodian League រដូវកាល២០២០ បានកែប្រែសមាសភាពកូនក្រុមក្នុងស្រុកមួយចំនួន និងនាំចូលកីឡាករបរទេសថ្មី២រូប គឺ Mika និង Paddy Barret ខណៈខ្សែបម្រើ Thiago បានវិលចូលក្រុមវិញមួយរយៈខ្លី។ ចំណែកខ្សែការពារអាមេរិក Jonny Campbell និងខ្សែប្រយុទ្ធ Pedro បានចាកចេញហើយ៕

អត្ថបទ៖ CNCC 
ប្រភពរូបផ្តល់អោយ 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania