ពានសម្ដេចតេជោថ្នាក់ខេត្ត២០២១មាន២១ក្រុមចូលរួមចាប់ផ្ដើមថ្ងៃទី១៦ កុម្ភៈ

03 Feb 2021 12:24

537

Share :


ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២១ នឹងមាន២១ក្រុមចូលរួម ដោយចាប់ផ្ដើមពីថ្ងៃទី១៦ ខែកុម្ភៈ តទៅ។

ក្រុមទាំង២១មាន រាជធានីភ្នំពេញ, ប៉ៃលិន, ត្បូងឃ្មុំ, កោះកុង, ព្រះវិហារ, កំពង់ឆ្នាំង, ពោធិ៍សាត់, ឧត្តរមានជ័យ, ស្វាយរៀង, កំពត, សៀមរាប, បាត់ដំបង, ព្រះសីហនុ, កំពង់ស្ពឺ, បន្ទាយមានជ័យ, កំពង់ធំ, កំពង់ចាម, កណ្ដាល, កែប, រតនគិរី និងតាកែវ។ 

សម្រាប់ក្រុមដែលមិនបានចូលរួមមានមណ្ឌលគិរី, ក្រចេះ និងស្ទឹងត្រែង។ 

ចំណែកព្រៃវែងមិនចូលរួមថ្នាក់ខេត្តទៀតទេ ក្រោយបានឡើងទៅកាន់ក្របខណ្ឌ Metfone Cambodian League ក្នុងនាមជើងឯកក្របខណ្ឌ លីគ២ ដូច្នេះពួកគេត្រូវរង់ចាំក្នុងនាមក្រុមថ្នាក់ជាតិ។

គួររំឭកថា ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០២០កន្លងទៅ ក្រុមព្រៃវែងបានឈ្នះជើងឯកថ្នាក់ខេត្ត និងក្លិបវិសាខាយកបានតំណែងជើងឯកថ្នាក់ជាតិ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania