CNCC Football Photos Show 2021 ធ្វើឡើងនៅ AEON 2 ចុងសប្ដាហ៍នេះ

05 Feb 2021 08:24

729

Share :


កម្មវិធី «ការតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ២០២១» ឬ CNCC Football Photos Show 2021 នឹងធ្វើឡើងនាចុងសប្ដាហ៍នេះហើយ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៧ ខែកុម្ភៈនេះ នៅផ្សារទំនើប AEON Mall សែនសុខ។

ការតាំងបង្ហាញរូបថតកីឡាបាល់ទាត់ដ៏ថ្មីសន្លាងមួយនេះ មានការបង្ហាញរូបថតពីអ្នកថតរូបជំនាញៗ ការប្រកាសជយលាភីប្រចាំឆ្នាំ រួមទាំងការតាំងរូបថតគួរឲ្យចាប់អារម្មណ៍ពីក្លិបទាំង ១១ ក៏ដូចជារូបថតស្រស់ស្អាត ដែលជាស្នាដៃដ៏សម្រិតសម្រាំងរបស់ក្រុមការងារ CNCC ផងដែរ។

កម្មវិធីដ៏ធំមួយនេះ បង្កើតឡើងក្នុងគោលបំណង ផ្ដល់ឱកាសឱ្យអ្នកថតរូបទាំងអស់ ទទួលបានការវាយតម្លៃ និងលើកស្ទួយវិជ្ជាជីវៈរបស់ពួកគេ ដើម្បីសម្រួចឆន្ទៈ និងសមត្ថភាពផ្ដិតយករូបភាពកីឡាបាល់ទាត់ ឆ្ពោះទៅភាពជោគជ័យដ៏ធំ នាព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ស្របគ្នានេះ មជ្ឈមណ្ឌលអាស៊ីនៃមូលនិធីជប៉ុន JFACPP ជាដៃគូសហការបង្កើតកម្មវិធីបង្ហាញក្ដីរំពឹងខ្ពស់ថា ការចូលរួមនៅពេលនេះនឹងជួយឲ្យយុវជនកម្ពុជា ពង្រឹងសមត្ថភាពការងារ និងសមត្ថភាពទំនាក់ទំនងសាធារណៈក្នុងវិស័យបាល់ទាត់ ក្នុងទិសដៅរួមចំណែកជាមួយ CNCC និងរដ្ឋាភិបាលឆ្ពោះទៅស៊ីហ្គេម ២០២៣។

ក្រៅពីការតាំងបង្ហាញរូបថតកីឡាបាល់ទាត់ កម្មវិធីខាងលើនៅមានការលេងល្បែងកម្សាន្ត ក៏ដូចជាបទសម្ភាសជាមួយកីឡាករបាល់ទាត់ល្បីឈ្មោះ ៣រូប ដែល CNCC និង JFACPP រំពឹងខ្ពស់ថា នឹងទទួលបានការចូលរួមគាំទ្រច្រើន ពីសំណាក់អ្នកនិយមបាល់ទាត់ក្នុងស្រុក។

កុំភ្លេច! ចូលរួមកម្មវិធី «ការតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ២០២១» នៅផ្សារទំនើប AEON Mall សែនសុខ ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៩យប់ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៧ ខែកុម្ភៈ ចុងសប្ដាហ៍នេះ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania