ជឿន ណាចារ រំឭកអនុស្សាវរីយ៍ជាមួយក្រុមតំណាងខេត្តកែបក្នុងពានសម្ដេចតេជោ២០២០

13 Feb 2021 14:38

849

Share :


ការប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០២០ជាមួយក្រុមតំណាងខេត្តកែប បានផ្ដល់អនុស្សាវរីយ៍ និងបទពិសោធល្អៗដល់កីឡាករវ័យក្មេង ជឿន ណាចារ។

ខ្សែបម្រើវ័យ១៩ឆ្នាំតែងតែនឹកឃើញពេលវេលាល្អៗដូចជាការធ្វើដំណើរតាមខេត្តនានាជាមួយសមាជិកក្រុម និងការជួយជ្រោមជ្រែងណែនាំពីរៀមច្បង។ ដោយឡែកសម្រាប់រដូវកាលថ្មីនៅ "សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ" គេនឹងព្យាយាមអភិវឌ្ឍខ្លួនថែមទៀត។

ណាចាររំឭកបែបនេះ “៖អនុស្សាវរីយ៍ និងបទពិសោធ គឺខ្ញុំទទួលបានច្រើនណាស់បង។ បានទៅតាមខេត្តជាមួយគ្នា ហូបចុកស្នាក់នៅជាមួយគ្នា។ បងៗក្នុងក្រុមក៏បានជួយចែករំលែកបទពិសោធដូចជាការណែនាំពីភាពខ្វះខាត និងបច្ចេកទេសផ្សេងៗ ព្រោះពួកគាត់លេងមុន អ៊ីចឹងពួកគាត់បានដឹងច្រើន។ សម្រាប់ឆ្នាំនេះនៅទ័ព ខ្ញុំប្ដេជ្ញាខំប្រឹងហ្វឹកហាត់ដើម្បីទទួលបានឱកាសច្រើនចូលលេង និងជួយក្រុមបានលទ្ធផលល្អ។”

ជឿន ណាចារ បានចូលលេងក្រុមតំណាងខេត្តកែបក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន២រដូវកាលមកហើយ។ រដូវកាល២០១៩ គេរកបានមួយគ្រាប់ និងរដូវកាល២០២០ដែលជាឆ្នាំកែបបានលេខ៣ថ្នាក់ខេត្ត គេរកបាន៦គ្រាប់។ 

ក្រោយចប់ភារកិច្ចជាមួយក្រុមតំណាងខេត្តកែបក្នុងវគ្គ១៦ក្រុមថ្នាក់ជាតិរដូវកាលមុន ណាចារ ត្រូវបាន "សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ" បញ្ចូលក្នុងក្រុមធំ ជុំទី២ក្របខណ្ឌ Metfone Cambodian League និងបានបង្ហាញខ្លួនក្នុងការប្រកួតមួយចំនួនដែរ៕

អត្ថបទ៖ CNCC  

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania