រដូវកាលថ្មី ណារ៉ុង កក្កដា រំពឹងធ្វើបានកាន់តែល្អជាងមុន
04 Mar 2021 08:44 519

ក្រោយរកបាន៨គ្រាប់សម្រាប់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទក្នុងក្របខណ្ឌ Merfone Cambodian League រដូវកាលចាស់ ណារ៉ុង កក្កដា រំពឹងថា នឹងអាចធ្វើបានកាន់តែល្អថែមទៀតក្នងរដូវកាល២០២១ដែលនឹងចូលមកដល់ចុងសប្ដាហ៍នេះ។

រំពឹងធ្វើបានកាន់តែប្រសើរដោយសារតែកីឡាករមានកំណើតនៅខេត្តបាត់ដំបងបានត្រៀមខ្លួនយ៉ាងល្អអំឡុង pre-season ជាពិសេសទទួលបានឱកាសបង្ហាញខ្លួនច្រើនក្នុងការប្រកួតសមកន្លងទៅ។

សមាជិកក្រុមជម្រើសជាតិកម្ពុជាបង្ហាញពីការតាំងចិត្តបែបនេះ "ក្នុងការត្រៀមរដូវកាលថ្មី ប្អូនរៀបចំខ្លួនបានល្អហើយនឹងធ្វើឲ្យបានល្អ។ ម្យ៉ាងទៀត ដោយសារ ទីមួយគឺខ្ញ៉ំរៀបចំខ្លួនបានល្អ លេង១០០ភាគរយ ហើយគួបផ្សំគ្រូផ្ដល់ឱកាសលេងបានច្រើន។ ការលេងក្នុងក្រុមក៏យល់ចិត្តគ្នាបានល្អដោយសារយើងបានប្រកួតមិត្តភាពបានច្រើនដែរ។" ណារ៉ុង កក្កដា ទទួលស្គាល់នៅមានការលំបាកខ្លះៗក្នុងការលេងជាមួយកីឡាករបរទេសដែលទើបចូលរួមក្នុងរដូវកាលថ្មី។ យ៉ាងណា គេប្ដេជ្ញាថា នឹងប្រឹងអស់ពីលទ្ធភាព។

គួរដឹងដែរថា សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ន្ទដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ Metfone Cambodian League 2020 នឹងបើកឆាករដូវកាល២០២១ តទល់ម្ចាស់ផ្ទះវិសាខា នៅថ្ងៃអាទិត្យ ទី០៧ ខែមីនា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania