ភ្នំពេញក្រោនឈរកំពូលតារាងបណ្ដោះអាសន្នបើកឆាក MCL ២០២១ ថ្ងៃដំបូង

06 Mar 2021 19:04

1264

Share :


គិតត្រឹមថ្ងៃសៅរ៍ ទី០៦ ខែមីនា ដែលជាថ្ងៃបើកឆាកដំបូងនៃក្របខណ្ឌ Metfone Cambodian League 2021 ភ្នំពេញក្រោនបានឈរកំពូលតារាង ជាបណ្ដោះអាសន្ន។

ក្រុមលេខ៣ MCL 2020 បានយកឈ្នះម្ចាស់ផ្ទះសូលទីឡូអង្គរដោយលទ្ធផល១ទល់នឹង៧ លើវាលស្មៅកីឡដ្ឋាន SRU ខេត្តសៀមរាប។

៧គ្រាប់របស់ក្រុមភ្ញៀវមកពីរាជធានីភ្នំពេញ រកបានដោយប្រាក់ ធីវ៉ា មួយគ្រាប់ ខណៈប្រធានក្រុម អ៊ន ចាន់ប៉ូលីន, ខ្សែបម្រើប្រយុទ្ធកូឡ៉ំប៊ី Andres Nieto និងខ្សែប្រយុទ្ធប្រេស៊ីល Matheus Souza Da Silva បំប៉ោងសំណាញ់ទីបានម្នាក់២គ្រាប់។ មួយគ្រាប់របស់ម្ចាស់ផ្ទះសូលទីឡូអង្គររកបានដោយ រ័ត្ន សំណាង នាទី៥៧។

មួយគូទៀត អគ្គិសនីកម្ពុជា រកបាន៣ពិន្ទុពីក្រុមភ្ញៀវនគរបាលជាតិ តាមរយៈជ័យជម្នះ ៣ទល់នឹង២។ ក្រុមភ្ញៀវហៅក្រៅប៉ូលីសបាននាំមុខមុនតាំងពីនាទីទី០២ ដោយខ្សែប្រយុទ្ធ Baldwin Ngwa។ ដល់នាទី១៥ ផាច សុជាវីឡា ទាត់បញ្ចូលទីតាមស្មើបានវិញ។ ក្រុមតំណាងអគ្គិសនីស្វយ័តកម្ពុជានាំមុខវិញ ដោយឃុន សេងថៃ នាទី៤០+២។
ចូលដល់វគ្គទី២ នាទី៤៧ យ៉ាន់ សុខា បន្ថែមការនាំមុខសម្រាប់ក្រុមលោក មាស សំអឿន។ 

Shane Booysen វាយបកបានមួយគ្រាប់ឲ្យក្រុមនគរបាលជាតិ នាទី៦៨។ តែយ៉ាងណា លទ្ធផល៣ទល់នឹង២នៅតែបន្តដល់ចប់ការប្រកួត។ ដូច្នេះអគ្គិសនីកម្ពុជា ទទួលបាន៣ពិន្ទុ។

ចំណែកក្រុមទើបឡើងថ្មី ព្រៃវែងអេហ្វស៊ី ទទួលបានលទ្ធផលស្មើគ្នា១ទល់១ជាមួយអង្គរថាយហ្គឺរ។ វុធ តុលា របស់ព្រៃវែង វាយបកនាទី៥០ ក្រោយ Eliel Da Cruz ស៊ុតនាំមុខឲ្យថាយហ្គឺរ នាទី៣៨។

ការប្រកួត៣គូទៀតសម្រាប់សប្ដាហ៍ទី០១នៅថ្ងៃអាទិត្យ ទី០៧ ខែមីនា មានដូចខាងក្រោម ៖

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania