លោក មាស ចាន់ណា ថា បើមានកីឡាកររូបនេះ ណាហ្គាអាចឈ្នះបឹងកេតច្រើនជាងមួយគ្រាប់

10 Mar 2021 08:16

2865

Share :


ប្រសិនបើមាន Marques Marcio ណាហ្គាវើលដ៍ទំនងអាចស៊ីបឹងកេតដល់ទៅ៣គ្រាប់។ នេះបើតាមការលើកឡើងពីលោក មាស ចាន់ណា គ្រូបង្គោលណាហ្គាវើលដ៍ ក្រោយឈ្នះក្រុមការពារតំណែងជើងឯក Metfone Cambodian League បឹងកេត ០ទល់នឹង១ ក្នុងថ្ងៃបើកឆាករដូវកាល២០២១ កាលថ្ងៃអាទិត្យ ទី០៧ ខែមីនា។ 

គ្រូបង្វឹកខាងលើមើលឃើញប្រព័ន្ធការពាររបស់លោកពិតជាធ្វើបានល្អ តែពេលវាយបក ហាក់ស្ទើរបន្តិច ព្រោះខ្វះកីឡាករមានល្បឿនលឿននៅខាងលើ។ ប្រសិនបើមាន Marcio នោះការវាយបកនឹងល្អជាងនេះ។

លោក មាស ចាន់ណា ពន្យល់បែបនេះ “៖ខ្ញុំគិតថា ប្រសិនបើមាន Marcio ការវាយបកពិតជាល្អជាងហ្នឹង។ ការប្រកួតនេះ យើងលេងការពារបានល្អ តែពេលវាយបកវិញអត់សូវបានល្អ ព្រោះអត់មានកីឡាករលឿននៅលើ។ បើមាន Marcio គាត់លឿនទៅមុខ អ៊ីចឹងយើងប្រហែលអាចរកបានគ្រាប់បាល់ថែមទៀតនៅចុងវគ្គទីមួយ ឬចុងវគ្គទីពីរ។”

គ្រូបង្វឹកកាន់ A-License ដដែលបញ្ជាក់ថា ខ្សែប្រយុទ្ធប្រេស៊ីល Marques Marcio មានបញ្ហារបួសមុនការប្រកួតប៉ុន្មានថ្ងៃប៉ុណ្ណោះទើបធ្វើឲ្យគេអវត្តមានក្នុងជំនួបបើកឆាកដ៏សំខាន់។ 

ការប្រកួតនោះដែរ លោក មាស ចាន់ណា បានប្រើតែកីឡាករបរទេស២រូប គឺខ្សែបម្រើជប៉ុន Fumiya Kogure និងខ្សែការពារអេស្ប៉ាញ Manuel Herrera Lopez ហៅ Super ក្នុងជម្រើស១១នាក់ដំបូង មុនប្ដូរ Petru Leuca ក្នុងវគ្គទី២៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania