សឿយ វិសាល “៖ ប្រកួតដំបូងពិតជាសំខាន់សម្រាប់យើង”

13 Mar 2021 14:43

758

Share :


ដោយសារទើបតែបានបើកឆាកក្របខណ្ឌ Metfone Cambodian League 2021 នៅថ្ងៃសៅរ៍ ទី១៣ ខែមីនា នេះ ប្រធានក្រុមព្រះខ័នរាជស្វាយរៀង សឿយ វិសាល អះអាងថា ការយកឲ្យបាន៣ពិន្ទុក្នុងប្រកួតដំបូងពិតជាសំខាន់ខ្លាំង។ ទន្ទឹមនឹងនេះ គេថា សមាជិកគ្រប់រូបបានត្រៀមរួចរាល់ហើយដើម្បីទប់ស្កាត់ចង្វាក់លេងរបស់អគ្គិសនីកម្ពុជា។

ខ្សែការពារខាងលើថ្លែងបែបនេះ “៖ក្រុមយើងត្រៀមខ្លួនរួចស្រេចសម្រាប់ការប្រកួតល្ងាចហ្នឹង។ នេះក៏ជាការប្រកួតសំខាន់ ព្រោះយើងទើបតែបើកឆាក ហើយនៅលើដីយើងទៀត អ៊ីចឹងយើងត្រូវការចាំបាច់ណាស់នូវជ័យជម្នះ ណាមួយយើងបានហ្វឹកហាត់ត្រៀមយូរមកហើយ។ យើងអន្ទះសារដើម្បីរកជ័យជម្នះជូនក្រុម។”

កីឡាករជម្រើសជាតិកម្ពុជាបន្តពាក់ព័ន្ធជំនួបអគ្គិសនីកម្ពុជា “៖យើងបានមើលវីដេអូរបស់អគ្គិសនីរួចរាល់ហើយ ដោយចង្វាក់លេងរបស់ពួកគេប្លែកជាងមុន។ ក្នុងការប្រកួតជាមួយប៉ូលីស ពួកគេព្យាយាមទាត់ពីចម្ងាយ និងអាចរកគ្រាប់បាល់បានថែមទៀតដោយបាល់ពីចម្ងាយនេះ។ ដូច្នេះយើងត្រូវប្រយ័ត្នគ្រប់តំបន់ ទាំងការទាត់ពីចម្ងាយ និង set play ជាដើម ពោលទាំងបាល់ឆ្ងាយ បាល់ខ្លីអីហ្នឹង។ យើងត្រៀមខ្លួនយ៉ាងល្អដើម្បីរារាំងពួកគេ។”

ទោះបានត្រៀមខ្លួនល្អយ៉ាងណា ប្រធានក្រុម សឿយ វិសាល នៅតែបង្ហាញការគោរពចំពោះអគ្គិសនីកម្ពុជា ព្រោះយល់ថា មិនអាចធ្វេសប្រហែសបានទេ។

គួរបញ្ជាក់ថា ជំនួបក្រុមទាំង២នឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀងវេលាម៉ោង៦ល្ងាច។ ក្រុមអគ្គិសនីកម្ពុជាបានចាប់ផ្ដើមការប្រកួតរដូវកាល ២០២១កាលពីសប្ដាហ៍មុនដោយយកឈ្នះក្រុមនគរបាលជាតិ៣ទល់នឹង២៕

អត្ថបទៈ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania