គេហទំព័រ CNCC បណ្ដោះអាសន្ន ខណៈកំពុងធ្វើបច្ចុប្បន្នភាពឲ្យកាន់តែទំនើប
03 Sep 2019 11:42 617

ក្នុងគោលបំណងឈានឆ្ពោះទៅកាន់តែភាពលេចធ្លោ គេហទំព័រគណៈកម្មការប្រកួតជាតិបាល់ទាត់កម្ពុជាបានសម្រេចធ្វើទំនើបភាវូបនីយកម្មលើគេហទំព័ររបស់ខ្លួននាពេលថ្មីៗនេះ ដើម្បីឲ្យទស្សនិកគាំទ្របាល់ទាត់ជាតិទទួលបានព័ត៌មានសម្បូរបែប។ 

ជាមួយគ្នានេះ សម្រាប់គេហទំព័រទម្រង់ថ្មី (ដំណាក់កាលទី១) គណៈកម្មការបានសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសិន ដើម្បីអនុញ្ញាតឱ្យអ្នកគាំទ្រទាំងអស់សាកល្បងគេហទំព័រទម្រង់ថ្មី (ដំណាក់កាលទី១) និងត្រៀមបោះឆ្នោតកម្មវិធីពានរង្វាន់បាលទាត់កម្ពុជា Cambodian Football Award ខាងមុខ។

លើសពីនេះទៀត CNCC ក៏នឹងស្រង់មតិយោបល់ត្រលប់មកវិញពីបងប្អូនអ្នកគាំទ្របាល់ទាត់ និងសាធារណៈជនទាំងអស់គ្នាដើម្បីត្រៀមសម្រាប់រដូវកាលក្រោយឱ្យបានតាមស្តង់ដាប្រទេសផ្សេងៗ។ 

គណៈកម្មការបានរៀបចំកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងឯកទេសទិន្នន័យបាល់ទាត់ Genius Sports ដោយផ្តោតសំខាន់ទៅលើទិន្នន័យប្រកួតនីមួយៗ ហើយអ្នកគាំទ្រអាចមើលស្ថិតិការប្រកួតភ្លាមៗក្នុងអំឡុងពេលប្រកួត។ 

សូមជម្រាបជូនដែរ នៅថ្ងៃទី០៦ ទី០៧ និងទី០៨ ខែកញ្ញា គណៈកម្មការនឹងមានវគ្គបណ្តុះបណ្តាលមួយជាមួយក្រុមហ៊ុន Genius Sports ដើម្បីមកធ្វើបទបង្ហាញ និងចែករំលែកដល់ក្រុមការងារអំពីប្រព័ន្ធកម្មវិធីរបស់ខ្លួន ប្រមូលនិងគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធឌីជីថលផងដែរ។ 

សម្រាប់ដំណាក់កាលផ្សេងៗទៀត និងកម្មវិធីរបស់ទូរស័ព្ទ ក្រុមការងារនឹងបង្ហាញក្នុងពេលឆាប់ៗនេះ ហើយជាចុងក្រោយគណៈកម្មការក៏រំពឹងថា ការត្រៀមអភិវឌ្ឍគេហទំព័រទម្រង់ថ្មីតាមដំណាក់កាលនេះជាវិធីសាស្រ្តដ៏ល្អមួយ ដើម្បីឱ្យបងប្អូនអ្នកគាំទ្រងាយស្រួលស្វែងរកទិន្នន័យ និងស្ថិតិការប្រកួត។

ក្រុមការងារគណៈកម្មការក៏សង្ឃឹមថាបងប្អូនទាំងអស់នឹងពេញចិត្តក្នុងការអភិវឌ្ឍគេហទំព័រ និងកម្មវិធីទូរស័ព្ទទម្រង់ថ្មីនេះផងដែរ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania