Bata “៖ពេលយើងខំប្រឹង យើងនឹងក្លាយជាអ្នកមានសំណាងល្អ”

29 Mar 2021 13:01

491

Share :


Dzarma Bata បានរកគ្រាប់បាល់ជ័យជម្នះសាជាថ្មីពេលសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទយកឈ្នះអាស៊ីអឺរ៉ុបយូណាយធីត១ទល់នឹង២ក្នុងការប្រកួត Metfone Cambodian League កាលថ្ងៃពុធ ទី២៤ ខែមីនា កន្លងទៅ។

អ្នកទស្សនាជាច្រើនចាំបានថា ក្នុងការប្រកួតចុងក្រោយនៃក្របខណ្ឌកំពូលរដូវកាល២០២០ ខ្សែប្រយុទ្ធជនជាតិនីហ្សេរីយ៉ាស៊ុតបញ្ចូលទីចុងម៉ោងតាមស្មើភ្នំពេញក្រោន និងជាគ្រាប់បាល់ជួយបឹងកេតក្រសោបយកតំណែងជើងឯក MCL ផងដែរ។ 

ក្រៅពីប្រកួតទាំង២ខាងលើនេះ កីឡាករធ្លាប់លេងនៅព្រះខ័នរាជស្វាយរៀង អង្គរថាយហ្គឺរ, អាស៊ីអឺរ៉ុបយូណាយធីត, សូលទីឡូអង្គរ និងភ្នំពេញក្រោន ក៏ធ្លាប់រកបានគ្រាប់បាល់សំខាន់ចុងម៉ោងក្នុងការប្រកួតមួយចំនួនទៀតដែរ។
ឆ្លើយតបទៅនឹងសំណួរថាតើគិតថា រូបគេជាកីឡាករនាំសំណាងល្អមូយរូបឬយ៉ាងណា Bata សង្កត់ធ្ងន់ថា ការប្រឹងប្រែងទេដែលនាំឲ្យមានសំណាងល្អ។

Bata ថ្លែងបែបនេះ “៖ អ្វីគ្រប់យ៉ាងបានមកពីការប្រឹងប្រែង និងយកចិត្តទុកដាក់ អ៊ីចឹងយើងអាចសម្រេចគោលដៅបាន។ ពេលយើងយកចិត្តទុកដាក់ប្រឹងប្រែង 1គឺយើងអាចក្លាយជាមនុស្សសំណាងល្អម្នាក់ដែលយើងអាចសម្រេចអ្វីដែលយើងចង់បាន។ តែដូចខ្ញុំនិយាយអ៊ីចឹង គឺយើងត្រូវប្រឹងប្រែង និងជឿជាក់លើខ្លួនឯង។”

Dzarma Bata បានវិលត្រលប់ទៅសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទសាជាថ្មីក្នុងរដូវកាល២០២១នេះ។ គេធ្លាប់លេងនៅក្រុមហៅកាត់ថា Tiffy Army កាលជុំទីមួយ រដូវកាល២០១៩ មុនផ្លាស់ទៅភ្នំពេញក្រោន ជុំទី២៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania