គ្រូប៉ូលិស “៖ Booysen ត្រូវសម្រាកយូរ ដូច្នេះពិតជាពិបាកសម្រាប់តំបន់ប្រយុទ្ធយើង”

03 Apr 2021 20:09

754

Share :


លោក អ៊ុង កនយ៉ានិត គ្រូបង្គោលក្លិបនគរបាលជាតិបញ្ជាក់ថា ស្ថានភាពរបស់ Shane Booysen ដែលមានបញ្ហាស្ទះសរសៃឈាមខួរក្បាលបានប្រសើរខ្លះហើយគិតត្រឹមថ្ងៃសៅរ៍ ទី០៣ ខែមេសា នេះ តែក៏ត្រូវបន្តសម្រាករយៈពេលយូរទៀតដែរ។ លោកថា បញ្ហានេះនឹងធ្វើឲ្យក្រុមនឹងជួបការលំបាកក្នុងតំបន់ប្រយុទ្ធ។

លោក អ៊ុង កនយ៉ានិត ថ្លែងបែបនេះ “៖សម្រាប់អាការៈរបស់ Booysen ឥឡូវប្រសើរជាងមុនហើយ តែត្រូវសម្រាកព្យាបាលយូរបន្ថែមទៀតដើម្បីអាចវិលចូលទីលានវិញជួយក្រុម។ អ៊ីចឹងយើងពិតជាមានការលំបាកក្នុងតំបន់ប្រយុទ្ធតែម្ដង។”

គួរដឹងដែរថា Booysen មានអាការៈមិនស្រួលខ្លួនតាំងពីយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពសន្លប់ធំ។ បន្ទាប់ពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ស្ថានភាពរបស់គេបានប្រសើរឡើងវិញហើយ។

គួរដឹងដែរថា Shane Booysen បានវិលចូលនគរបាលជាតិជាលើកទី២ក្នុងរដូវកាល២០២១នេះ ក្រោយធ្លាប់ចំណាយពេលជុំទីមួយនៅក្លិបដដែលកាលឆ្នាំ២០១៩។ ២ប្រកួតកន្លងទៅក្នុងរដូវកាល២០២១ គេរកបានមួយគ្រាប់ និងបញ្ជូនឲ្យដៃគូរកបានបាល់បញ្ចូលទីមួយលើក។

ខ្សែប្រយុទ្ធជនជាតិអាហ្វ្រិកខាងត្បូងខាងលើមិនមែនជាកីឡាករនគរបាលជាតិម្នាក់ទេដែលត្រូវស្ថិតនៅក្រៅទីលាន។ ក្នុងនោះ ក៏មាននួន បូរី និងស៊ុន វណ្ណដេត ដែលមានបញ្ហារបួស។ លោក អ៊ុង កនយ៉ានិត បង្ហើបថា បូរី បានធូរស្បើយពីរបួសជង្គង់៨០ភាគរយហើយ ខណៈវណ្ណដេត ត្រូវសម្រាក២ខែទៀតពាក់ព័ន្ធនឹងបញ្ហាស្រដៀងគ្នានេះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania