តើ កងយោធពលខេមរភូមិន្ទ ឈ្នះ សូលទីឡូអង្គរ ឬយ៉ាងណា?

05 Apr 2021 10:08

601

Share :


កងយោធពលខេមរភូមិន្ទបន្តស្នាក់នៅក្រុងសៀមរាប ក្រោយចាញ់ អង្គរថាយហ្គឺរ ៣-២ កីឡដ្ឋាន អេស អ យូ កាលថ្ងៃទី ១ មេសា និងត្រូវបន្តជួបសូលទីឡូអង្គរ នៅថ្ងៃទី ៥ ខែ មេសា នេះទៀតនៅកីឡដ្ឋានដដែល។ ផេកហ្វេសប៊ុក CNCC ជាអ្នករ៉ាប់រងផ្សាយផ្ទាល់ចាប់ពីម៉ោង ៣:៣០ រសៀលតទៅ។ ក្រុមម្ចាស់ផ្ទះ សូលទីឡូអង្គរ ទើបលេងបាន ១ ប្រកួត ពោល ចាញ់ ភ្នំពេញក្រោនរហូតដល់ ១-៧ ខណៈ ខ.ភ. ម លេងបាន ៣ ប្រកួតក្នុងនោះឈ្នះ ១ , ស្មើ ១ និង ចាញ់ ១ដង។ 

ក្រុមរបស់លោក DAREEN SAM POMROY ត្រូវតៀមជើងព្រួលឡើងវិញ ក្រោយរងបរាជ័យយ៉ាងអាម៉ាស់កាលប្រកួតដំបូង។ រីឯ លោក ហោ សុខហេង ក៏ត្រូវរៀបចំក្រុមដើម្បីនាំ ៣ ពិន្ទុមកភ្នំពេញវិញដូចគ្នាដែរ និងត្រូវប្រជែងជើងឯកឲ្យខ្លាំងក្លារដូវកាលនេះ ក្រោយចាញ់ការប្រកួតទី៣របស់ខ្លួននៅទឹកដីខេត្តសៀមរាប។

កីឡាករសំខាន់៖

រ័ត្ន សំណាង ៖ ខ្សែយុទ្ធវ័យ ១៨ ឆ្នាំរូបនេះបានប្រើភាពវ័យឆ្លាតរបស់ខ្លួនអូស និងកិបដាច់ខ្សែការពារភ្នំពេញក្រោន មុនស៊ុតបញ្ចូលទីបំបែកពងមាន់បាន១គ្រាប់ ក្រោយពីការបញ្ជូនបាល់របស់ ផាន មករា នៅស្លាប់ខាងស្ដាំ។ សូលទីឡូអង្គរ សល់គ្នាតែ ១០ នាក់ បន្ទាប់ពី កែវ សុផល ទទួលកាតក្រហមនៅនាទីទី២ ក្នុងការប្រកួតនោះ។ 

ណារ៉ុង កក្កដា ៖ ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំ រូបនេះរកបាន ២ គ្រាប់ក្នុងការប្រកួត ៣ លើកកន្លងមកសម្រាប់ ខ.ភ.ម។ កក្កដា កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅបំបែកកំណត់ត្រាឆ្នាំចាស់ដែលរកបាន ៨ គ្រាប់ពេញមួយរដូវកាល។ 

ជម្រើស១១នាក់ដែលគ្រូបង្វឹកចូលចិត្តប្រើរបស់ក្រុមទាំងពីរ៖ 

ខ្សែការពារ កែវ សុផល ជាប់បម្រាមក្រោយទទួលកាតក្រហមទល់នឹងភ្នំពេញក្រោន។ ប៉ុន្តែ អ៊ីម វ៉ាឃីម ទំនងអាចជំនួសតំបន់នេះបាន។ 

សូលទីឡូអង្គរ ៤-៤-២ ៖

អ្នកចាំទី៖ នាង ផាន់និត, 

ខ្សែការពារ៤៖ ធឿន ណាត់ថាម៉ុន, អ៊ីម វ៉ាឃីម, ផាន មករា, TAKEO MIYAZAKI

ខ្សែបម្រើ៤៖  អៀម រតនា,  ធួន ឆានុន, UNNO TOMOYUKI, ពឺយ រស្មី

ខ្សែប្រយុទ្ធ២ ៖ រ័ត្ន សំណាង ,  YANNICK FRANCOIS

ខ.ភ.ម ទម្រង់ ៤-៤-២ ៖

អ្នកចាំទី អ៊ុំ សេរីរ័ត្ន មិនទាន់ជាសះស្បើយពីរបួសតាំងពីរដូវកាលមុន ប៉ុន្តែ ពេជ្រ តារា ឬ គង់ រ៉ាហ្វាត់។ 

អ្នកចាំទី៖ គង់ រ៉ាហ្វាត់

ខ្សែការពារ៤៖ រឿម ចាន់រឿន, RIO SAKUMA, វី ច័ន្ទដារ៉ា, ថោង ដា, 

ខ្សែបម្រើ ៤ ៖ ជឿន ណាចា, YUTA KIKUCHI, ណារ៉ុង កក្កដា, ភួង សុខសាណា(C)

ខ្សែប្រយុទ្ធ ២ ៖ Marcolino Santos, Romario 

ជំនួបរដូវកាលមុននៅលីគកំពូល៖

ខ.ភ.ម យកឈ្នះ សូលទីឡូអង្គរ ៣-០ នៅក្នុងផ្ទះឯស្ដាតចាស់កាលរដូវកាល ២០២០។  ដោយសារកូវីដ-១៩ និងកាត់បន្ថយប្រកួតតម្រូវឲ្យលេងក្រុម Top 6 ត្រូវប៉ះគ្នាក្រោយចប់ជើងទី១។ ដូច្នេះ សូលទីឡូអង្គរ មិនបានជួបខ.ភ.ម ទេនៅជើងទី២ទេ។ ប៉ុន្តែ បើគិតជំនួប ៤ ដងផ្សេងទៀតនៅឆ្នាំ ២០១៨ និង ២០១៩ ក្រុម សូលទីឡូអង្គរ មិនដែលឈ្នះ ខ.ភ.ម ម្ដងណាឡើយ (ចាញ់ ២ ស្មើ ២ដង)។ 

លទ្ធផលចុងក្រោយរបស់ក្រុមទាំងពីរនៅលីគ២០២១៖

សូលទីឡូអង្គរ៖

សូលទីឡូអង្គរ ១ - ៧ ភ្នំពេញក្រោន (លីគ២០២១)

សូលទីឡូអង្គរ ០-២ នគរបាលជាតិ (លីគ២០២០)

អង្គរថាយហ្គឺរ ៥-២ សូលទីឡូអង្គរ (លីគ២០២០)

កងយោធពលខេមរភូមិន្ទ៖

វិសាខា ០-០ ខ.ភ.ម (លីគ២០២១)

អាស៊ីអឺរ៉ុបយូណាយធី ១-២ ខ.ភ.ម (លីគ២០២១)

អង្គរថាយហ្គឺរ ៣-២ ខ.ភ.ម  (លីគ២០២១)

តើ កងយោធពលខេមរភូមិន្ទ អាចទទួល ៣ពិន្ទុ ពី សូលទីឡូអង្គរ ឬទេ? 

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania